ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Cristiani Ronaldo ត្រូវ​​រាយការណ៍​​ថា បាន​ទិញ​រថយន្ត​ម៉ាក Bugatti មួយ​គ្រឿង​តម្លៃ​ជាង​១០​លាន​ដុល្លារ ដែល​ជា​រថយន្ត​ផលិត​មាន​កំណត់​មាន​តែ​១០​គ្រឿង​គត់​ក្នុង​លោក។

តារា​របស់​ក្លឹប Juventus ​ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​នៅ​ស្រុក​កំណើត​លើ​កោះ Madeira ​ជឿជាក់​បាន​កុម្ម៉ង់​​​រថយន្ត​ម៉ូដែល Bugatti Centodieci។ នា​ពេល​កន្លង​ទៅ​ម្ចាស់​ពាន​រង្វាន់ Ballon d’Or ៥​សម័យ​ធ្លាប់​ជិះ​រថយន្ត​​​ Bugatti ២​គ្រឿង​រួច​ទៅ​ហើយ ក្នុង​នោះ​មាន​ប្រភេទ Bugatti Chiron និង Bugatti Veyron Grand Sport Vitesse។

សម្រាប់​ម៉ូដែល Centodieci មាន​ម៉ាស៊ីន W16 ចំណុះ ៨ លីត្រ​ជាមួយ​នឹង​ម៉ូដែល​ពិសេស​មាន​កម្លាំង​ ១ ៦០០ សេះ​ដែល​លើស​ម៉ូដែល Chiron ១០០ សេះ ហើយ​ជា​ទូទៅ​តម្លៃ​ថ្លៃ​ជាង​៣ ដង​នៃ​ម៉ូដែល​នេះ។ វា​អាច​អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ​ក្នុង​រយៈពេល​ត្រឹម​តែ​ ២,៤ វិនាទី​និង​ឈាន​ដល់​ល្បឿន​អតិបរមា​៣៧៩​​ គម / ម៉ោង៕​​​