ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Barcelona ត្រៀម​លក់​កីឡាករ​៨​​នាក់​ក្នុង​ក្រុម​ធំ​ចេញ​ក្នុង​រដូវ​ក្ដៅ​នេះ។ សម្រាប់កីឡាករ​ស្ថិត​ក្នុង​​បញ្ជី​ឈ្មោះ​ត្រូវ​លក់​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ Antoine Griezmann ដែល​ផ្ទេរ​ពី Atletico Madrid កាល​ពី​រដូវ​កាល​មុន​ក្នុង​តម្លៃ​៨៩​លាន​ផោន តែ​​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ Barca។

​Griezmann រក​បាន​១៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត​ឲ្យ​ Barca ប៉ុន្តែ​គេ​ធ្លាប់​លេច​ឭ​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ Lionel Messi ។ ខ្សែ​បម្រើ​ប្រយុទ្ធ​បារាំង Ousmane Dembele និង​កីឡាករ​វ័យ​ជ្រេ Luis Suarez ក៏​ស្ថិត​ក្នុង​បញ្ជី​ត្រៀម​លក់​ចេញ​ដូច​គ្នា។

ចាប់​តាំង​ពី​មក​ដល់​ក្លឹប​ស្ថិត​ក្នុង​តំបន់​កាតាឡាន់ Demberle មិន​សូវ​ជា​បាន​លេង​ប៉ុន្មាន​ទេ ជាប់​របួស​​មិន​ឈប់ឈរ។ ខ្សែ​បម្រើ Arturo Vidal និង Ivan Rakitic បូក​ជាមួយ​ខ្សែ​ការពារ​ Samuel Umtiti, Nelson SemedoនិងSergi Roberto ជា​មុខ​សញ្ញា​​ក្លឹប​ចង់​បញ្ចេញ​ទៅ​ក្លឹប​ផ្សេង។

សម្រាប់​កីឡាករ​ម្នាក់​ទៀត​ដែល​អនាគត​​នៅ​តែ​បន្ត​ស្រពិចស្រពិល​នោះ​គឺ​ Philippe Coutinho។ បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ Bayern Munich ប៉ុន្តែ​តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​អ្នក​ចាត់​ការ​ថ្មី​លោក Quique Setien ហាក់​នៅ​ពេញ​ចិត្ត Coutinho និង​ចង់​បន្ត​ឲ្យ​គេ​លេង​នៅ​ក្រុម​ធំំ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ