ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

រដូវ​កាល​២០១៩-២០នេះ​គេ​សង្កេត​ឃើញ​ថា​ Liverpool បាន​ក្ដោបក្ដាប់​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ Premier League និង​ឱកាស​ប្រជែង​ពាន​ផ្ទាល់​ខ្លួន​របស់​កីឡាករ​នានា។​

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ក្នុង​នោះ​មាន​២៥​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ​ Manchester City និង​ដាច់​ក្រុម​លេខ​៣ Leicesterនិង​លេខ​៤​ Chelseaជាមួយ​នឹង​គម្លាត​ហៅ​លែង​ឭ។​

ក្រឡេក​ទៅ​មើល​២​រដូវ​កាល​ចុង​ក្រោយ​ពាន​ Premier League Player of the Season ឬ​កីឡាករ​ឆ្នើម​នៅ​លីគ​អង់គ្លេស​សុទ្ធ​តែ​បាន​ទៅ​កីឡាករ​ Liverpool មាន​ដូចជា​ Mohamed Salah និង​ Van Dijk។ នៅ​ឆ្នាំ​២០២០​នេះ​បេក្ខភាព​ក៏​មាន​ច្រើន​ដែរ​មក​ពី​ក្លឹប​មាន​មូលដ្ឋាន​នៅ​ Anfield នេះ៖

#១ Sadio Mane (២៦​ប្រកួត, ស៊ុត​ចូល​១៤​គ្រាប់, បញ្ជូន​៧​ដង)

#២ Jordan Henderson (២៥​ប្រកួត, ស៊ុត​ចូល​៣​គ្រាប់, បញ្ជូន​៥ដង)​

#៣​ Trent Alexander-Arnold (២៩​ប្រកួត, ស៊ុត​ចូល​២​​គ្រាប់​, បញ្ជូន​១២​ដង)​

#៤ Kevin De Bruyne (២៦​ប្រកួត, ស៊ុត​ចូល​៨គ្រាប់, បញ្ជូន​១៦​ដង)​​

ប្រភព៖ Daily-mail

0 Comments

Leave a Comment