ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

លោក Mauricio Pochettino និង Massimiliano Allegri ជា​គោលដៅ​​របស់ Newcastle គ្រោង​យក​មក​ជំនួស​តំណែង​របស់​លោក Steve Bruce ពេល​ដែល​ប្រធាន​ក្លឹប​បច្ចុប្បន្ន​លោក Mike Ashley លក់​ក្លឹប​ចេញ។

ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed Bin Salman ជិត​ឈាន​ដល់​ការ​ទិញ​បាន​ក្លឹប Newcastle United ហើយ ក្នុង​តម្លៃ​៣០០​លាន​ផោន ក្នុង​នោះ​គេ​នឹង​ធ្វើ​​ក្លឹប​អង់គ្លេស​មួយ​នេះ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី។

យោង​តាម ESPN ប្រធាន​ក្លឹប​ថ្មី​កំពុង​សម្លឹង​នាំ​យក​​អ្នក​ចាត់​ការ​និង​កីឡាករ​​លំដាប់​ៗ​ដើម្បី​មក​ជួយ​ក្លឹប​នៅ​រដូវ​កាល​ក្រោយ។ ក្រៅ​ពី​លោក Pochettino និង Massimiliano បេក្ខជន​២​នាក់​ទៀត​រួម​មាន Rafa Benitez និង Lucien Favre ស្ថិត​ក្នុង​បញ្ជី​អ្នក​ចាត់​ការ​៤​នាក់​ ដែល Newcastle ចង់​យក​មក​ដឹក​នាំ​ក្រុម។

Pochettino និង Allegri