ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Manchester Unied​ នឹង​បន្ត​​ការ​ពង្រីក​រុះរើ​​ក្រុម​របស់​ពួក​គេ​ម្ដង​ទៀត​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ ដោយ​លោក Ole Gunnar Solskjaer ព្យាយាម​ស្រោចស្រង់​ក្រុម​ឡើង​វិញដើម្បី​ប្រជែង​ពាន។

United កំពុង​មាន​ទំនាក់ទំនង​ចង់​បាន​កីឡាករ​ដូច​ជា Jadon Sancho, Jack Grealish និង Jude Bellingham ដើម្បី​យក​ពួក​គេ​មក​ជំនួស​កីឡាករ​ចាស់​ៗ។ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​​ហិរញ្ញវត្ថុ​នៃ​វីរុស​កូរ៉ូណា បិសាច​ក្រហម​ត្រូវ​លក់​ចេញ​កីឡាករ​ចោលខ្លះ ដើម្បី​ស្វែង​រក​លុយ​កីឡាករ​​ផ្សេង​ចូល។

នេះ​មាន​​ន័យ​ថា កីឡាករ​ដែល​លែង​មាន​ប្រយោជន៍​សម្រាប់​លោក Solskjaer នឹង​ត្រូវ​លក់​ចេញ មិន​ទុក​ទៀត​ទេ។ Paul Pogba ស្ថិត​ក្នុង​បញ្ជី​ជម្រើស​ត្រូវ​លក់​ចេញ ដែល​កុងត្រា​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២១ ហើយ​តម្លៃ​ខ្លួន​លើ​ទីផ្សារ​បច្ចុប្បន្ន​៧២​លាន​ផោន។

Pogba ហាក់​មិន​លេច​ធ្លោ​ឡើយចាប់​តាំង​ផ្ទេរ​មក​កាន់ Old Trafford ខណៈ​ក្លឹប​ចាស់​របស់គេ Juventus ក៏​ដូច​ជា Real Madrid កំពុង​ចង់​បាន។ Alexis Sanchez ដែល​ជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ច្រើន​ជាង​គេ​នៅ United បច្ចុប្បន្ន​ខ្ចី​ជើង​ទៅ Inter Milan ជា​មុខ​សញ្ញា​ត្រូវ​លក់​ចេញ​ដូច​គ្នា ក្រោយ​ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក។ Jesse Lingard, Marcos Rojo, Chris Smalling, Phil Jones និង Andreas Pereira សុទ្ធ​តែ​ជា​កីឡាករ​ប្រឈម​មុខ​លក់​ចេញ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ