ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ Barcelona នឹង​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​ទៅ​ហ្វឹកហាត់​ពេញ​លេញ​វិញ។​

ក្លឹប​ទាំង​២០​នៅ​ LaLiga ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ឲ្យ​ត្រឡប់​ទៅ​ហ្វឹកហាត់​ជា​ធម្មតា​វិញ​ក្រោយ​សម្រាក​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ ដោយ​វិបត្តិ​កូវីដ​ នៅ​ប្រទេស​អេស្ប៉ាញ។​ ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​គ្រោង​ធ្វើ​ការ​ប្រកួត​បន្ត​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​។

ការ​ប្រកួត​នៅ​សល់​ប្រមាណ​១១​សប្ដាហ៍​ទៀត​ទើប​បញ្ចប់​ ខណៈ​ការ​វិល​មក​វិញ​លើក​នេះ​អាច​លេង​ញឹកញាប់​ជាង​ធម្មតា​ដើម្បី​ពន្លឿន​កុំ​ឲ្យ​ LaLiga អូស​បន្លាយ​ពេល​យូរ​ពេក។​ Barcelona កំពុង​ឈរ​កំពូល​តារាង​ជាមួយ​២​ពិន្ទុ​ដាច់​លេខ​២​ Real Madrid៕