ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

ខ្សែ​ការពារក្លឹប​ Manchester United ពីរ​រូប​គឺ​កីឡាករ​ Arson Wan Bissaka និង​កីឡាករ​ Timothy Fosu Mensah ត្រូវ​បាន​បុគ្គលិក​នៃ​មហាវិទ្យាល័យ​មួយ​នៅ​ឯ​ប្រទេស​អង់គ្លេស​ស្នើ​ឲ្យ​ចាក​ចេញ​ បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ហាត់​បាល់​នៅ​កន្លែង​នោះ​ កាល​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។​

បើ​តាម​បុគ្គលិក​នៅ​ឯ​មហាវិទ្យាល័យ​បាន​និយាយ​ទៅ​កាន់​ HOP IT ថា​មូល​ហេតុ​ដែល​កីឡាករ​ទាំង​ពីរ​ខាង​លើ​ ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញ​បែប​នេះ​ ដោយ​សារ​តែ​ពួក​គេ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​​ហ្វឹកហាត់​នៅ​ទី​នោះ​ឡើយ​។

ការ​ស្នើ​ឲ្យ​ការពារ​ទាំង​ពីរ​ខាង​លើ​ចាកចេញ​នេះ​ អាច​មក​ពី​បម្រាម​គម្លាត​សង្គម​របស់​រដ្ឋាភិបាល​អង់គ្លេស​ ដាក់​ចេញ​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩​។

ចំណែក​ឯ Bissaka និង Fosu Mensah ប្រហែល​ជា​ច្រឡំ​​បទបញ្ជា​ថ្មី​របស់​រដ្ឋាភិបាល​ មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ពុធ​ទៅ ដែល​​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ ជាមួយ​មនុស្ស​ម្នាក់​ទៀត​​នៅ​ផ្ទះ​ផ្សេង​ពី​គ្នា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​និង​ការ​ហ្វឹកហាត់​នៅ​ក្នុង​ Premier League ត្រូវ​បាន​ផ្អាក​មួយ​រយៈ​មក​ហើយ​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩​ ទោះ​ជា​យ៉ាង​ណា​ក្ដី​ចំពោះ​ការ​ហ្វឹកហាត់​នៅ​ក្នុង​លីគ​កំពូល​នេះ​ អាច​នឹង​ត្រលប់​មក​វិញ​នៅ​ក្នុង​ខែ​នេះ​៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL