ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កីឡាករ​នៅ​ក្នុង​​ Serie A ដែល​មាន​ដូច​ជា​កីឡាករ​ Francesco Acerbi និង​មិត្ត​រួម​ក្រុម​មក​ក្លឹប​ Lazio បាន​អាក់​អន់​ស្រពោន​ទៅ​នឹង​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​ទី​ អាទិត្យ​កន្លង​នេះ​ក្នុង​ការ​ហាម​ប្រាម​មិន​ឲ្យ​ហ្វឹកហាត់​នៅ​ទីលាន​ក្លឹប​។

បើ​តាម​សមាគម​បាល់ទាត់​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកាស​ខាង​លើ​នេះ​មិន​សម​ហេតុ​ផល​ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ជំងឺ​កូវីដ-១៩​ហ្នឹង​ កាន់​តែ​រីករាល​ដាល​ផង​ដែរ​

តាម​ការ​ប្រកាស​នោះ​បាន​ឲ្យ​កីឡាករ​ទាំង​អស់​ អាច​ធ្វើ​ការ​ធ្វើ​ហ្វឹកហាត់​បាន​នៅ​ថ្ងៃ​ទី០៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​ខាង​មុខ​ តែ​មិន​មែន​ហ្វឹកហាត់​នៅ​ក្លឹប​រៀងៗ​ខ្លួន​ទេ​ គឺ​នៅ​តាម​ទី​សាធារណៈ​។

លុះ​បន្ទាប់​ពី ២​សប្ដាហ៍​ទៅ​មុខ​គឺ​ថ្ងៃ​ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០២០​ហ្នឹង​ទើប​កីឡាករ​ទាំង​អស់​នោះ​មាន​សិទ្ធិ​មក​ហ្វឹកហាត់​នៅ​ក្លឹប​រៀងៗ​ខ្លួន​បាន​។