ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone SE ជំនាន់​ថ្មី ដែល​ជា​ iPhone តម្លៃ​ធូរ និង​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ កាលពី​ថ្ងៃ​សុក្រ​ទី 17 ខែ​មេសា ហើយ​ចាប់​ផ្ដើម​មានលក់​ថ្ងៃ​ទី 24 ខែ​មេសា ខាង​មុខ​នេះ។

iPhone SE ថ្មីដែល​មាន​រូប​រាង​​ដូច​គ្នា​នឹង iPhone 8 ដែល​មាន​ន័យ​ថា​វា​មាន​អេក្រង់​ទំហំ 4.7 អ៊ីញ ប្រភេទ LCD និង​ជា​ Retina Display ទ្រាំទ្រ​មុខងារ True Tone និង​មាន​បំពាក់​ប៊ូតុង​ Home សម្រាប់​មុខងារ​ស្កេន​​ម្រាម​ដៃ។

មិន​ចាំ​យូ​នៅ​កម្ពុជា​​ក៏​មាន​ហាង​ក្នុង​ស្រុក​មួយ​បាន​ទម្លាយ​តម្លៃ​ដាក់​ឲ្យ​កុម្ម៉ងង​ទិញ ហើយ​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី 24 មេសា នេះ។ នេះ​ជា​តម្លៃ​ដាក់​ឲ្យ​កុម្ម៉ង​ទិញ​ខាង​ក្រោម៖

  • iPhone SE 2 ទំហំ 64GB មានតម្លៃ 555 ដុល្លារ
  • iPhone SE 2 ទំហំ 128GB មាន​តម្លៃ 629 ដុល្លារ

iPhone SE ជំនាន់​ថ្មី​នេះ​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 12MP កាមេរ៉ា​មុខ​មាន​ទំហំ ៧MP ប្រើ​ប្រាស់​ឈីប A13 Bionic។ អាចសាក​ថ្ម​ល្បឿន 18 វ៉ាត់ ​ស៊ីម​ពីរ​ (ស៊ីម​ទី​មួយ​ជា​ប្រភេទ eSIM), ទ្រាំទ្រ​មុខងារ Haptic Touch ដែល​ជំនួស​ឲ្យ 3D Touch និង​មាន​សមត្ថភាព​ការពារ​ទឹក/ធូលី កម្រិត IP67៕

ប្រភព៖ ហាង​លក់​ទូរសព្ទ​ដៃ Angkor Meas។

0 Comments

Leave a Comment