ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្លឹប​ Tottenham Hotspur បាន​ក្លាយ​ជា​ក្លឹប​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​នៅ​ Premier League ដែល​មានតម្លៃ​រហូត​ទៅ​ដល់​ ២.៨ពាន់​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​កូវីដ-១៩​នេះ​ បើ​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។

តាម​ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ខណៈ​ពេល​នេះ​ក្លឹប​ដទៃ​ទៀត​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស​ខាង​នេះ​ ចាយ​លុយ​តិច​ជាង​ Spurs ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ក្លឹប​នេះ​ឡើង​ថ្លៃ​បែប​នេះ​។

ម្យ៉ាង​វិញ​ទៀត​ក្លឹប​អង់គ្លេស​មួយ​នេះ​មាន​ ទីលាន​បាល់ទាត់​របស់​ខ្លួន​ ដែល​នៅ​អាច​រក​លុយ​បាន​ច្រើន​ជាង​ក្លឹប​ផ្សេងៗ​ទៀត​ នៅ​ក្នុង​វិបត្តិ​កូវីដ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ពេល​នេះ​ក្លឹប​ Tottenham Hotspur ខាង​លើ​ឈរលើចំណាត់លេខ​ ៣ដែលមាន​តម្លៃ​ត្រឹម​ ២.២ពាន់​លាន​ដុល្លារប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៨​៕