ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្នុង​ចំណោម​ទ្វីប​អឺរ៉ុប​ទាំង​មូល មាន​រដ្ឋ/ដែនដី​ចំនួន ៥៥ ដែល​មាន​សមាគម​ ឬ សហព័ន្ធ​បាល់ទាត់​ផ្លូវការ​ក្រោម​ដំបូល​របស់ UEFA។ ក្នុង​នោះ​ដែរ​ មាន​ក្លឹប​ជា​ច្រើន​ពាន់​ក្លឹប​លេង​បណ្ដាក់​គ្នា​ឥត​ល្ហែ​នៅ​ក្នុង​លីគ​កំពូល​តាម​ប្រទេស​នីមួយៗ ប៉ុន្តែ​មិន​ធ្លាប់​មាន​ក្លឹប​ណា​ឈ្នះ​ពាន​លីគ​កំពូល​ច្រើន​ជាង​ក្លឹប​ស្កុតឡែន Ranger នោះ​ទេ។

តាំង​ពី​បង្កើត​ក្នុង​ឆ្នាំ​១៨៧២​មក ក្លឹប​មួយ​នេះ​បាន​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ៥៤សម័យ​ហើយ ដោយ​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ១៨៩១ ហើយ​ឈ្នះ​លើក​ចុង​ក្រោយ​បង្អស់​នៅ​ឆ្នាំ២០១១។

បន្ថែម​ពី​នេះ​ទៀត​ Ranger ធ្លាប់​ជា​ជើង​ឯក​រង​រហូត​ដល់​ទៅ ២៩ដង។ ក្នុង​រដូវ​កាល​នេះ​ដែរ​ ក្លឹប​នេះ​ហាក់​តាម​ពី​ក្រោយ​ក្លឹប​ Celtic ឆ្ងាយ​បន្តិច​ ដោយ​ក្លឹប​នេះ​ឈរ​លេខ ២ មាន ៦៧ពិន្ទុ ឯ Celtic វិញ​មាន​រហូត​ដល់​ទៅ ៨០ពិន្ទុ។

ក្នុង​ទ្វីប​អឺរ៉ុប​ដដែល ក្លឹប​ឈ្នះ​ពាន​លីគ​កំពូល​ច្រើន​ជាង​គេ​ពី​ក្រោយ​ Ranger FC គឺ ក្លឹប​អៀរឡង់​ខាង​ជើង Linfield ឈ្នះ ៥៣ដង ហើយ​គូ​ប្រជែង​ Ranger ក្លឹប Celtic ឈ្នះ​ពាន​ស្កុតឡែន ៥០ដង៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ