ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

តាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យ Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលខេត្តចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបានក្រុមខ្លាំងចំនួន ៥ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងដំណែងជើងឯកប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់ City Bird (A) ដោយយកឈ្នះក្រុមបាល់ទាត់បងប្អូនអ្នកលឿង ក្នុងលទ្ធផល ៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយឡែក ក្រុមបាល់ទាត់ដែលឈ្នះចំណាត់លេខ៣ បានទៅលើក្រុមបាល់ទាត់ City Bird (B) ក្រោយប្រកួតយកឈ្នះក្រុមបាល់ទាត់ក្នុងខេត្តតាកែវ ដូចគ្នាជាមួយក្រុម ឥន្ទ្រីគិរីវង់ ដោយលទ្ធផលតានតឹង ៦ទល់៥ ខណៈដែលមួយក្រុមមានសំណាងឈ្នះកៅអីទៅលេងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះ ៨ក្រុមចុងបានទៅលើក្រុមបាល់ទាត់ SK.Club។

ក្រោយក្លាយជាម្ចាស់ផ្ទះជើងឯក លោក អ៊ឹង ជាវយី ប្រធានក្រុមបាល់ទាត់ City Bird (A) បានលើកឡើងថា អ្វីដែលនាំឲ្យក្រុមរបស់លោកក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តតាកែវ នេះ ដោយសាតែទម្រង់លេងមានភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាពក្នុងក្រុមបានល្អ ស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យបែបនេះ។ លោក ប្តេជា្ញថា នឹងពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលល្អជូនខេត្តតាកែវនៅវគ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញនាពេលខាងមុខឆាប់ៗនេះ។

លោកបន្តថា ក្រុមបាល់ទាត់ City Bird (A) អាចគ្រងជើងឯកប្រចាំមណ្ឌលតាកែវបាន ដោយសាតែគ្រាប់បាល់នាំសំណាងមួយគ្រាប់នៅនាទីដំបូងនៃការប្រកួតវគ្គទី២ដែលទាត់បញ្ចូលទីដោយអ្នកចាំទី កែន ប៊ុន ស័ក្ក តាមស្មើមួយទល់នឹងមួយធ្វើឲ្យមិត្តរួមក្រុមបានកម្លាំងចិត្តបន្តរកបានពីរគ្រាប់បន្ថែមទៀតរហូតដល់បញ្ចប់ការប្រកួត។

សូមជម្រាប់ថា មណ្ឌលខេត្តតាកែវនេះ ក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្ត ១,៥០០ដុល្លារ ក្រុមជើងឯករង ទទួលបានថវិកាលើកទឹកចិត្ត ១,០០០ដុល្លារ ក្រុមចំណាត់លេខ៣ ទទួលបានថវិកាលើកទឹកចិត្ត ៥០០ដុល្លារ និងក្រុមលេខ៤ ទទួលបានថវិកាលើកទឹកចិត្តចំនួន ២០០ដុល្លារ។ ជាពិសេសនឹងបានទៅជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand នៅថ្ងៃទី២៩ ខែកុម្ភៈ នឹងថ្ងែទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧ចុងក្រោយ នៃការសម្រាំងក្រុមពីបណ្តាខេត្តនេះ មានក្រុមចូលរួមប្រកួតចំនួន៤៨ក្រុមមកពី៣ខេត្ត ដូចជា ស្វាយរៀង ព្រៃវែង និងតាកែវម្ចាស់ផ្ទះ។

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE