ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Mario Gotze ​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Borussia Dortmund នោះ​ទេ​ ហើយ​សម្រេច​ចាកចេញ​ទាំង​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុង​រដូវ​កាល​នេះ។​​

Gotze

វីរបុរស​ជើង​ឯក​ World Cup ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​កំពុង​ចរចា​ជាមួយ​ក្លឹប​ជា​ច្រើន​ក្នុង​នោះ​មាន​ដូចជា Liverpool, Inter Milan, AC Milan ជា​ដើម​ និង​សង្ឃឹម​មាន​ជម្រើស​ដំបូង​លេង​ជាប់​លាប់​ក្រោយ​បាន​ត្រឹម​បម្រុង​នៅ Dortmund ខណៈ​រូប​គេ​ក៏​ឈាន​ដល់​វ័យ​២៨​ឆ្នាំ​នៅ​ប៉ុន្មាន​ខែ​ទៀត។​​

Everton និង​ West Ham ក៏​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ ប៉ុន្តែ​ហាក់​ស្ទាក់ស្ទើរ​ក្រោយ​ Gotze មាន​ប្រាក់​ពលកម្ម​ខ្ពស់​ពេក​ក្នុង​មួយ​សប្ដាហ៍។​ Liverpool ហាក់​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​ខាង​លើ​​​ ដោយសារ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់​លោក​ Jurgen Klopp ជា​អតីត​គ្រូ Dortmund៕

Gotze និង Jurgen Klopp

ប្រភព៖ BBC