ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

ទន្ទឹម​នឹង​ព្រឹត្តិការណ៍​ប្រកាស​ស្មាតហ្វូន​ជំនាន់​ក្រោយ OnePlus 8 និង OnePlus 8 Pro ក្រុមហ៊ុន​ប្រទេស​ចិន​ក៏​បាន​ចេញ​ផ្សាយ​ព្រម​គ្នា​នូវ​កាស​ឥត​ខ្សែ​ជំនាន់​ថ្មី Bullets Wireless Z ដែល​មាន​តម្លៃ​ត្រឹម​តែ ៤៩,៩៥ ដុល្លារ​ តែ​ប៉ុណ្ណោះ។

ប្រភេទ​កាស​ពាក់​ក​មួយ​នេះ គឺ​មាន​ថាមពល​ថ្ម​កាន់​ដល់​ទៅ ២០ ម៉ោង ប៉ុន្តែ​វា​មាន​គាំទ្រ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Warp Charge ដែល​សាក​រយៈ​ពេល ១០ នាទី អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ស្តាប់​តន្រ្តី​បាន​ពេញ​ដល់​រយៈ​ពេល ១០ ម៉ោង។

នៅ​ផ្នែក​ចំហៀង​សងខាង​នៃ​កាស​គឺ​មាន​ការ​បញ្ជា Magnetic Controls ​និង​ការ​បញ្ជា​ដោយ​ការ​គោះ Double-Tap gesture ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ចម្រៀង ឬ​ដំឡើង​បន្ថយ​សំឡេង​បាន​ឆាប់​រហ័ស។ ចំពោះ​ការ​ត​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន OnePlus ផ្ទាល់ គឺ​មាន​ប្រព័ន្ធ One-Tap Connect ដែល​ជួយ​ឲ្យ​ការ​ភ្ជាប់​រវាង​ឧបករណ៍​ទាំង​ពីរ​មាន​សភាព​លឿន​ជាង​ការ​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ទូទៅ​ធម្មតា។

កាស​នេះ​ក៏​មាន​អាវក្រោះ​ការពារ​ធូលី​និង​ទឹក​ស្តង់ដារ IP55 ដោយ​ស្ថិត​ក្នុង​ជម្រើស ៤ ពណ៌ ប្រើប្រាស់​រន្ធ​សាក USB-C និង Bluetooth ជំនាន់ 5.0៕​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL