ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្លឹប​ជា​ច្រើន​នៅ​ Premier League ជំទាស់​ចំពោះ​គំនិត​ដែល​គ្រោង​​លេង​នៅ​កីឡដ្ឋាន​អព្យាក្រឹត្យ​មួយ​​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​។​

​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​គ្រោង​បន្ត​ការ​ប្រកួត​ដែល​នៅ​សល់​ប្រមាណ​៨​សប្ដាហ៍​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា​ តទៅ​ ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩/២០​ ដ៏​រកាំរកូស​របស់​ខ្លួន។​ យ៉ាង​ណា​ក្នុង​កិច្ច​ប្រជុំ​ពិសេស​ស្វែង​រក​ដំណោះ​ស្រាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​គឺ​ក្លឹប​ភាគ​ច្រើន​មិន​ចង់​លេង​នៅ​កីឡដ្ឋាន​រួម​នោះ​ទេ​គឺ​ចង់​លេង​​ប្ដូរ​ទឹកដី​ដូច​កាល​វិភាគ​ចាស់​។​

កីឡដ្ឋាន​អព្យាក្រឹត្យ​គឺ​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​គ្រប់​ភាគី​កីឡាករ, គ្រូ​បង្វឹក, ក្រុមបច្ចេកទេស​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​មិន​អនុញ្ញាត​ចូល​មើល​ការ​ប្រកួត​ដដែល​ដើម្បី​សុវត្ថិភាព។​ Premier League កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​ពាក់ព័ន្ធ​ដើម្បី​សម្រេច​ចិត្ត​លើ​សំណើ​នេះ​៕ ​​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ