ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​ឆត្រយោង​ ៩១១​ ខេម​ ចាន់​ ថា​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​រហូត​មិន​បាន​សម្រាក​នោះ​ទេ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់​ម៉ារ៉ាតុង​នៅ​ចុង​សប្ដាហ៍​នេះ។​

ខេម ចាន់ ប្រកួតកន្លងទៅ

កីឡាករ​ ខេម​ ចាន់​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​ជា​ធម្មតា​តាំង​ពី​សប្ដាហ៍មុន​មក​ម្ល៉េះ​ ហើយ​បើ​គិត​ទម្រាំ​ដល់​ថ្ងៃ​អាទិត្យ​ឡើង​សង្វៀន​ TOWN​ នេះ​បាន​ប្រហែល​ជា​២សប្ដាហ៍​ផង​ដែរ​ក្នុង​ការ​ត្រៀម​ដណ្ដើម​ប្រាក់​លាន​ម៉ារ៉ាតុង។​

រូបភាពលើផេក Masfight Kun Khmer Fans

ចំពោះ​បេក្ខភាព​មាន​ រិន​ ដេវិត​ សាន​ សំអុន​ និង​ វ៉ាន់​ វឿន​ ដែល​រូប​គេ​ទើប​និង​ចាញ់​ក៏​ដោយ​ គឺ​មិន​ខ្វល់​ប៉ះ​អ្នក​ណា​ទេ​វ៉ៃ​ទាំង​អស់​ អាស្រ័យ​លើ​ការ​ចាប់​ឆ្នោត​ មិន​បាន​ញញើត​ ឬ​ចង់​ជួប​អ្នក​ណា​មុនឡើយ។​ សម្រាប់​ការ​ប្រកួត​នេះ​ ខេម​ ចាន់​ សង្ឃឹម​ ៦៥%​ ហើយ​ប្ដេជ្ញា​ខំ​ប្រឹងប្រែង​បំផុត​ដើម្បី​ទទួល​បាន​ជ័យជម្នះ។ រំលឹក​ដែរ​ថា​ កីឡាករ​ ខេម​ ចាន់​ នឹង​ត្រូវ​ចូលរួម​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ TOWN​ នា​ថ្ងៃ​អាទិត្យ​ ទី៣​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នេះ៕​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ