ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

ក្រុមហ៊ុន nubia តែង​តែ​ផ្ដោត​សំខាន់​លើ​ការ​ផលិត​ស្មាតហ្វូន​ត្រកូល Red Magic របស់​ខ្លួន​ដែល​ជា​ស្មាតហ្វូន Gaming មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​​ប៉ុន្តែ​តម្លៃ​ទាប។ នា​ពេល​នេះ​ក្រុមហ៊ុន​​បាន​បញ្ចេញ​ស្មាតហ្វូន​ត្រកូល​​ថ្មី​គឺ nubia Play ជា​មួយ​ម៉ូដែល nubia Play 5G។

Play 5G ទើប​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​ ដែល​មាន​អេក្រង់​ទំហំ 6.65 អ៊ីញ មាន​កម្រិត​បង្ហាញ​ FHD+ ជា​ប្រភេទ​អេក្រង់ AMOLED ដោយ​មាន Refresh Rate 144Hz ដូច​ជា​ស្មាតហ្វូន Red Magic 5G ដែរ ហើយ​នៅ​លើ​អេក្រង់​​ក៏​មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ

នៅ​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ 48MP អម​ដោយ​កាមេរ៉ា​ Ultra-Wide ទំហំ 8MP និង​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​ទំហំ 2MP ដែល​មួយ​ជា​ប្រភេទ Macro និង​មួយ​ទៀត​សម្រាប់​វាស់​ជម្រៅ។ សម្រាប់​កាមេរ៉ា​មុខ​គឺ​មាន​ទំហំ 12MP។

ដោយ​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 765G ហេតុ​នេះ​វា​មាន​ទ្រាំទ្រ​នូវ​សេវា 5G គួប​ផ្សំ​ដោយ​ RAM ទំហំ ៦GB ឬ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ឬ ២៥៦GB ជា​ប្រភេទ UFS 2.1 ​ហើយ​​មាន​ថ្ម​ទំហំ​ធំ​ដល់ ៥១០០ mAh ដែល​ទ្រាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ ៣០វ៉ាត់។

Play 5G នា​ពេល​នេះ​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ចិន ដែល​មាន​តម្លៃ​ចាប់​ពី 340ដុល្លារ សម្រាប់​ប្រភេទ RAM 6GB/ROM128GB, តម្លៃ​ប្រមាណ​ 380ដុល្លារ សម្រាប់​ប្រភេទ 8GB/128GB និង​តម្លៃ​ប្រមាណ 425ដុល្លារ សម្រាប់​ប្រភេទ 8GB/256GB។ ការ​ចេញ​លក់​នៅ​ចិន​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី 24 ខែ​មេសា៕

ប្រភព៖ GSMarena

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY