ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

តាកែវ៖ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានក្លាយជាក្លឹបទី៧ ដែលបាននាំចូលកីឡាករបរទេសរួចរាល់ សម្រាប់ត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ នាចុងសប្ដាហ៍នេះ តាមរយៈការប្រកាសបង្ហាញមុខកីឡាករបរទេសចំនួន ៤រូបជាផ្លូវការ បន្ទាប់ពីបានបន្ថែមកិច្ចសន្យា ក៏ដូចជាការនាំចូលកីឡាករខ្មែរមួយចំនួនធំតាំងពីចុងឆ្នាំ២០១៩ មក។

ចំពោះសមាសភាពកីឡាករបរទេសទាំង ៤រូបដែលត្រូវបានដឹងថាក្លិបនឹងប្រើប្រាស់នៅរដូវកាលនេះ រួមមាន កីឡាករសញ្ជាតិថៃ Santirad Waing-in លេងក្នុងតួនាទីជាខ្សែបម្រើស្លាប, ខ្សែប្រយុទ្ធ សញ្ជាតិហ្គីណេ Barry Alpha Oumar Lelouma, ខ្សែបម្រើសញ្ជាតិប្រេស៊ីល Jose Magson Bezerra Dourado និងខ្សែការពារសញ្ជាតិប្រេស៊ីល Victor Luis Ferreira Cabral ដោយកីឡាករទាំង ៤រូបនេះនឹងមានកិច្ចសន្យាជាមួយក្លឹបមានមូលដ្ឋាននៅខេត្តតាកែវ មួយនេះដល់ចុងឆ្នាំ២០២០។

ព័ត៌មានអំពីកីឡាករសញ្ជាតិថៃ Santirad Waing-in ខ្សែបម្រើស្លាបរូបនេះ ជាកីឡាករមានបទពិសោធជោគជាំនៅលីគកំពូលថៃ ដោយធ្លាប់ជាសមាជិករបស់ក្លឹបល្បី Buriram United, Sisaket FC, PPT Rayong, Sukothai និងចុងក្រោយ Ayyuthaya United នៃលីគទី២។

ចំពោះកីឡាករ Barry Alpha Oumar Lelouma ធ្លាប់ជាអតីតយុវជនក្លិប BEC Tero Sasana នៃប្រទេសថៃ ហើយធ្លាប់បានប្រកបអាជីពនៅកម្ពុជាម្ដងរួចមកហើយ ពេលផ្លាស់មកណាហ្គាវើលដ៍ កាលពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ ទើបចាកចេញទៅប្រទេសថៃវិញ។ ប្រកបអាជីពនៅទីនោះបាន ៣រដូវកាល ភាគច្រើននៅលីគលំដាប់ទាប គេបានត្រលប់មកទឹកដីកម្ពុជាជាថ្មី ដោយទទួលបានកិច្ចសន្យាថ្មីៗនេះពីគិរីវង់សុខសែនជ័យ នេះផ្ទាល់តែម្ដង។

ដោយឡែកកីឡាករ សញ្ជាតិប្រេស៊ីល Jose Magson Bezerra Dourado កាលពីរដូវកាលមុនត្រូវបានដឹងថា ប្រកបអាជីពជាមួយ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានកន្លះរដូវកាល ស្របពេលដែលកីឡាករ Victor Luis Ferreira Cabral ជាកីឡាករចំណូលថ្មី ទើបតែចូលរួមជាមួយក្លឹបកម្ពុជា ជាលើកដំបូង។

បញ្ជាក់ថា តាមការឲ្យដឹង គីរីវង់សុខសែនជ័យ នឹងប្រើប្រាស់កីឡាករបរទេសចំនួន ៤រូបប៉ុណ្ណោះសម្រាប់រដូវកាលនេះ។

កាលពីពេលថ្មីៗនេះក្លិបក៏ទើបតែបន្តកិច្ចសន្យាជាមួយកីឡាករមួយចំនួនផ្សេងទៀតរួមមានកីឡាករ ដាវ នីម (ខ្សែបម្រើ ប្រយុទ្ធ) កីឡាករ គន់ ធ្នូ (អ្នកចាំទី) កីឡាករ ស៊ុច រដ្ឋា, កីឡាករ ឆឹង សុផាន់នី, សម តារា, ឡា សាប់អ៊ី, ណុប ចាន់បូរ៉ារស្មី, អ៊ូច តូនី, ទិត សីហា, អ៊ាន ពន្លឺ, ង៉ោល បូរី, ចាន់ ឧត្តម និង អ៊ិន សាវឌី ខណៈកីឡាករ ៧រូបផ្សេងទៀតគឺជាសមាជិកថ្មី ដែលក្លិបសម្រេចចុះកិច្ចសន្យាយកមករួមក្រុមរដូវកាលនេះរួមមាន អ្នកចាំទី គង់ រ៉ាហ្វាត, ខ្សែបម្រើ ឯម ផាន់ណា, ខ្សែការពារ ឡុង បូរាណ, ជុង សុខា, មុំ វ៉ៃ, សួង ដាវីត។

គួរដឹងដែរថា សប្ដាហ៍នៃលីគកំពូលកម្ពុជា គីរីវង់សុខសែនជ័យ នឹងត្រូវឡើងទៅជួបម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត នាកីឡដ្ឋានអេអ៊ីយូស្បតផាក នៅថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២០៕

Tags: ,

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE