ថ្ងៃ​ចន្ទ, ខែ​មេសា 6, 2020
LIVE

ភ្នំពេញ៖ លោក Eko Purjianto គ្រូជំនួយនៃក្លឹបបាល់ទាត់ Bali United បានថ្លែងសរសើរការលេងទម្រង់វាយបករបស់ព្រះខ័នរាជស្វាយរៀង និងចាត់ទុកបាល់ទាត់គឺបែបនេះ បន្ទាប់ពីរងបរាជ័យ ២-១ ក្នុងជំនួបទី២ ប្រចាំពូល G នៃពានរង្វាន់ក្លឹបបាល់ទាត់អាស៊ី AFC Cup 2020 នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ។

បន្ទាប់ពីចប់ការប្រកួត ជំនួយការគ្រូបង្វឹកជនជាតិឥណ្ឌូនេស៊ីផ្ទាល់រូបនេះ បាននិយាយថា៖ «ខ្ញុំបាននិយាយតាំងពីដើម វាមិនមែនជារឿងងាយស្រួលឡើយក្នុងការលេងជាមួយ ព្រះខ័នរាជស្វាយរៀង។ វាជាការប្រកួតដ៏ល្អ ដ៏លំបាក ប៉ុន្តែយើងក៏បានបង្កើតឱកាសជាច្រើនផងដែរ ប៉ុន្តែអាចធ្វើបានតែ ១គ្រាប់ នេះគឺជាបាល់ទាត់ ហើយពួកគេរៀបចំបានល្អ និងលេងវាយបកបានយ៉ាងល្អ ដោយពួកគេរកបាន ២គ្រាប់ ហើយយើងអាចរកបានតែ ១គ្រាប់។»

«នៅវគ្គទី១ យើងបានបង្កើតកំហុសដល់ទៅ២ ហើយនឹងមិនអាចរកគ្រាប់បាល់បាន តែនៅវគ្គទី២ យើងធ្វើបានល្អជាងមុន ហើយយើងអាចរកគ្រាប់បាល់បាន ១គ្រាប់។ នៅប៉ុន្មាននាទីដំបូងនៃវគ្គទី១ យើងបានបង្កើតកំហុសនៅតំបន់ការពារ ហើយបន្ទាប់មកការវាយបករបស់ពួកគេគឺពិតជាល្អ និងអាចរកគ្រាប់បាល់បាន ២គ្រាប់។» លោក Eko បានបន្ថែម។

គ្រូបង្វឹកដដែលរូបនេះបានយល់ឃើញថា ព្រះខ័នរាជស្វាយរៀង ព្យាយាមលេងទម្រង់វាយបក គ្រាដែលក្រុមរបស់លោកព្យាយាមលេងរក្សាបាល់ ទៅកាន់តំបន់ប្រយុទ្ធ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ចាប់បានចំនុចខ្សោយរបស់ក្រុមលោក និងព្យាយាមលេងទម្រង់វាយបក ហើយរកបាន ២គ្រាប់។

គួរដឹងថា ការប្រកួតដែលព្រះខ័នរាជស្វាយរៀង យកឈ្នះ Bali United ២ទល់១ គឺ ២គ្រាប់របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ​ ហ៊ួយ ផល្លីន នៅនាទី១២ និងគ្រាប់ទី២ ដោយកីឡាករ Mbarga Privat នៅនាទី១៩ ខណៈ ​Bali United សងមកវិញបាន ១គ្រាប់ដោយកីឡាករ Ilija Spasojević។

បរាជ័យនេះផងដែរ បានធ្វើឲ្យ Bali United ធ្លាក់មកឈរនៅលេខ៣ ក្នុងពូល G បណ្ដោះអាសន្ន ដោយគិតលើរូបមន្ត Head to Head និងបន្ទាប់ពីមួយគូទៀតដែលជាក្រុមរួមពូលជាមួយគ្នា ការប្រកួតរវាង Ceres Negros ជាមួយ Than Quang Ninh បានបញ្ចប់ទៅដោយស្មើគ្នា ២ទល់២៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE