ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហើបការមិនព្រួយបារម្ភចំពោះកីឡាករខ្លួនដែលបានប្រើប្រាស់កម្លាំងខ្លាំងក្នុង ពានរង្វាន់ AFC Cup ដែលយកឈ្នះ Bali United កាលពីពាក់កណ្ដាលសប្ដាហ៍មុន។

មុនប៉ះ កងយោធពលខេមរភូមិន្ទ ( ទ័ព ) ផងដែរនោះ ព្រះខ័នរាជស្វាយរៀង ទើបតែប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លានៅក្នុងការប្រកួតវគ្គជម្រុះពូល G ទល់នឹងជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ២-១ យ៉ាងតានតឹង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ។

ចំណុចនេះត្រូវបានអ្នកសារព័ត៌មានបានចោទជាសំណួរថា តើអាចនឹងប៉ះពាល់ដល់ការប្រកួតជាមួយ ទ័ព ចុងសប្ដាហ៍នេះដែរឬទេ? លោក Conor Nestor បានបញ្ជាក់ថាមិនមានការព្រួយបារម្ភខ្លាំងឡើយ ព្រោះមានពេលសម្រាកគ្រប់គ្រាន់ បូករួមជាមួយនឹងមុនជំនួបប៉ះ Bali United ក៏កូនក្រុមរបស់លោកចំណាយកម្លាំងខ្លាំងជាមួយ គីរីវង់សុខសែនជ័យ ដូចគ្នា។

លោក​ Conor Nestor បាននិយាយយ៉ាងថា៖ «ទេ ខ្ញុំមិនគិតថាដូច្នេះទេ ប្រសិនបើអ្នកបានឃើញការប្រកួតរបស់យើងជាមួយ គីរីវង់​ ក៏មានចំណាយកម្លាំងខ្លាំងដូចគ្នា ដូច្នេះយើងនៅមានពេល ៤ថ្ងៃដើម្បីប្រមូលកម្លាំងមកវិញមុនប៉ះទ័ព ដូច្នេះយើងគ្មានពាក្យថាលេសឡើយ ហើយយើងរួចរាល់សម្រាប់ការប្រកួត។»

គួររំលឹកផងដែរថា ការប្រកួតដែលព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះ Bali United ២ទល់១ ដោយ ២គ្រាប់របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ​ ហ៊ួយ ផល្លីន នៅនាទី១២ និងគ្រាប់ទី២ ដោយកីឡាករ Mbarga Privat នៅនាទី១៩ ខណៈ ​Bali United សងមកវិញបាន ១គ្រាប់ដោយកីឡាករ Ilija Spasojević។

និយាយអំពីជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ( ទ័ព ) នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ ដែលត្រូវនឹងការប្រកួតសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា លើទឹកដីខេត្តស្វាយរៀង ( កីឡដ្ឋានខេត្តស្វាយរៀង ) វេលាម៉ោង ៦:០០ នាទីល្ងាច៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE