ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

សៀមរាប៖ លោក Oriol Segura បានជូនជ័យជំនះរបស់អង្គរថាយហ្គឺរ ក្នុងជំនួបប្រកួតរវាងក្រុមរួមខេត្តសៀមរាប ( Siem Reap derby ) តាមរយៈការយកឈ្នះលើ សូលទីឡូអង្គរ ទៅដល់អ្នកគាំទ្របន្ទាប់ពីក្រុមរបស់លោកបានបង្កើតនូវទម្រង់លេងដ៏អស្ចារ្យដើម្បីធ្វើឲ្យគូប្រកួត មិនអាចតដៃបាន។

ការទាត់បាល់បញ្ចូលទី ៣គ្រាប់ម្នាក់ឯងពីកីឡាករ Dzarma Bata និងគ្រាប់បាល់ ១គ្រាប់ទៀតពី ឡុង ភារ៉ាត បានជួយឲ្យក្លិបបាល់ទាត់អង្គរថាយហ្គឺរ កត់ត្រាបញ្ចូលបន្ថែមនូវជ័យជម្នះដ៏អស្ចារ្យក្នុងលទ្ធផល ៤ទល់០ លើក្លិបបាល់ទាត់សូទីឡូអង្គរ ដើម្បីប្រមូល ៣ពិន្ទុដំបូងរបស់ពួកគេ ក្រោយពីស្មើ ១ទល់១ ជាមួយបឹងកេត ក្នុងការប្រកួតបើករដូវកាល នាសប្ដាហ៍កន្លងទៅ។

ភ្ជាប់ជាមួយគ្នា លោក Oriol Segura គ្រូបង្វឹកនៃក្លិបអង្គរថាយហ្គឺរ បានប្រាប់សារព័ត៌មានថា៖ «យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទកភាពចំពោះការប្រកួតរបស់យើងនៅថ្ងៃអាទិត្យនេះ ហើយវាជាអំណោយសម្រាប់អ្នកគាំទ្ររបស់យើង នៅខេត្តសៀមរាប។ ការប្រកួតរវាងក្រុមរួមទីក្រុង ( Derby ) គឺពិតជាពិសេស ហើយកាន់តែពិសេស គឺវាសំខាន់ណាស់សម្រាប់យើង។»

«ការប្រកួតកាលពីម្សិលមិញនេះ ( ម្សិលម្ងៃ ) ដូចជាការប្រកួតរវាងក្រុមរួមទីក្រុងនៅជុំវិញពិភពលោកដូចគ្នា វាជាអ្វីដែលពិសេស និងសំខាន់សម្រាប់ក្រុមទាំង២ នៅខេត្តសៀមរាប។ ខ្ញុំពិតជាមានអារម្មណ៍ថាមានសារៈសំខាន់ណាស់ ក្នុងការប្រកួតរវាងក្រុមរួមទីក្រុង ទល់នឹងសូលទីឡូអង្គរ ដូច្នេះយើងចាំបាច់ត្រូវរៀបចំឱ្យបានច្រើនសម្រាប់ការប្រកួតនេះ។» គ្រូបង្វឹកសញ្ជាតិអេស៉្បាញ រូបនេះបានបន្ថែម។

លោកបានបន្តទៀតថា៖ «វាជារសៀលដ៏ល្អឥតខ្ចោះសម្រាប់អ្នកគាំទ្ររបស់អង្គរថាយហ្គឺរ។ ខ្ញុំគិតថាបាល់ទាត់អាចលេងបានល្អជាងនេះបន្តិច ដូច្នេះយើងខិតខំធ្វើវាដើម្បីភាពរីករាយសម្រាប់អ្នកគាំទ្ររបស់យើង វាជាជ័យជំនះដ៏គួរជាទីពេញចិត្ត។»

«តាមពិតខេត្តសៀមរាប ត្រូវការក្លាយជាទីក្រុងបាល់ទាត់មួយ ហើយប្រាកដណាស់ខ្ញុំចង់ឲ្យអ្នកខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមរបស់យើង។ ខ្ញុំពិតជាគិតថាយើងផ្តល់ជូននូវអ្វីដែលស្រស់ស្អាត និងប្រសើរជាងគូប្រជែងរបស់យើង ប៉ុន្តែខ្ញុំត្រូវតែបង្ហាញការគោរពចំពោះគូប្រកួត ពីព្រោះបើគ្មាន សូលទីឡូអង្គរ ទេនោះក៏មិនមានការប្រកួតរវាងក្រុមរួមទីក្រុង ( Derby ) ដែរ។ ដូចប្រធានក្លឹបបាននិយាយថា សៀមរាបគឺពណ៌ទឹកក្រូច ប៉ុន្តែក៏មានពណ៌លឿងផងដែរ ដែលខ្ញុំគោរពពួកគេ។» លោក Oriol Segura ថ្លែងដោយឡែក។

លោកបានសង្គត់ធ្ងន់ថា៖ «ប្រាកដណាស់ យើងធ្វើបានល្អប្រសើរតាមវិធីរបស់យើង។ យើងកំពុងស្ថិតនៅលើដំណើរការរបស់យើង មិនត្រឹមតែអំពីការចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការបន្ត និងការរីកចម្រើនផងដែរ។ ព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាអស្ចារ្យកាលពីរដូវកាលមុន ដូច្នេះយើងចាំបាច់ត្រូវភ្ញាក់ខ្លួន និងកាន់តែរឹងមាំដើម្បីកាន់តែកៀកគោលដៅលីគកំពូលកម្ពុជា។»

គួរបញ្ជាក់ថា អង្គរថាយហ្គឺរ ក្រោយស្មើបឹងកេត និងឈ្នះសូលទីឡូអង្គរ បានធ្វើឲ្យបច្ចុប្បន្នគេកំពុងឈរនៅលេខ៣ ដោយមាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងភ្នំពេញក្រោន និងលេខ២ ព្រះខ័នរាជស្វាយរៀង តែ ២ពិន្ទុ ក្រោយប្រកួតបាន ២សប្ដាហ៍៕

រូបភាព៖ Metfone Cambodian League

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE