ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

លោក Quique Setien គ្រូ​បង្គោល​ក្លឹប Barcelona យល់​ថា គ្មាន​ក្លឹប​ហ៊ាន​ចំណាយ​លុយ​ជាង ២៤០លាន​ដុល្លារ ដើម្បី​ទិញ​ Neymar ទេ​។

លោក​បាន​លើកឡើង​ថា៖ ” ចំណាយ​លុយ​ជាង ២៤៣លាន​ដុល្លារ ដើម្បី​ទិញ Neymar? ទេ ខ្ញុំ​មិន​គិត​ថា មាន​ក្លឹប​ណា ហ៊ាន​ចំណាយ​ច្រើន​បែប​នេះ​ទេ “។

Setien បាន​បន្ត​ថា៖ ” ក្លឹប​តូច​ៗ​ពេល​នេះ កំពុង​តែ​ឈ្លក់​ទឹក​ហើយ។ ពួក​គេ​ច្រើន​តែ​រស់​មាន​កំណត់ ហើយ​តែ​ពេល​ណា​មាន​រឿង​អត់​ស្រួល ពួក​គេ​នឹង​មាន​វិបត្តិ។ បាល់ទាត់​ពេល​នេះ​កំពុង​ចូល​ក្នុង​សម័យ​គ្រប់គ្រង​លែង​បាន ” ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​វិលត្រលប់​របស់ Neymar ទៅ​កាន់​ក្លឹប​ចាស់ Barcelona៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK