ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ដូចជាគ្រូបង្វឹកនៃក្លឹបបាល់ទាត់ Bali United របស់ជើងឯកលីគកំពូលឥណ្ឌូនេស៊ី ដែល​ត្រូវតតាំងគ្នា នៅក្នុងវគ្គជម្រុះពូល G នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីលំដាប់ទី២ ( AFC Cup ) បានសម្ដែងនូវការប្ដេជ្ញាចិត្តរៀងៗខ្លួនមុនការប្រកួតមកដល់នៅល្ងាចស្អែក។

លោក Conor Nestor គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង បានលើកឡើងថា៖ «ស្វាគមន៍ Bali United មកកាន់ទឹកដីកម្ពុជា​ យើងពិតជាទន្ទឹងរង់ចាំការប្រកួតនេះណាស់ យើងនឹងត្រៀមឲ្យបាន​ល្អ​ជាងការប្រកួតទី១ ពីព្រោះនៅពេលដែលយើងលេងជាមួយ Ceres រឿងរ៉ាវមួយចំនួនមិនដូច​ការ​រំពឹងទុក ហើយយើងសង្ឃឹមសម្រាប់ការប្រកួតជាមួយ Bali នេះ ខ្ញុំក៏សង្ឃឹមថាអ្នកគាំទ្រកម្ពុជា ទាំង​អស់មកចូលរួមគាំទ្រ ក្នុងន័យជួយយើង ប្រឹងប្រែងដើម្បី ៣ពិន្ទុ។»

លោកសង្កត់ធ្ងន់ថា កាលពីប្រកួតជាមួយ Ceres Negros ក្រុមរបស់លោកបានរៀបចំបានល្អខ្លាំងណាស់ ប៉ុន្តែយើងចាញ់ ៤-០ ដូច្នេះជាមួយ Bali United ក្រុមរបស់លោកក៏មានផែនការប្រកួតដូចគ្នា ដោយដឹងទាំងចំណុចខ្លាំង ចំណុចខ្សោយ ប៉ុន្តែលោកមិនអាចនិយាយបានឡើយ។

ដោយឡែកចំពោះ លោក​ Eko Purjianto ដែលជាជំនួយការគ្រូបង្វឹករបស់ក្លឹប Bali United វិញ បានលើក​ឡើងថា៖ «យើងរួចរាល់សម្រាប់ការប្រកួតនេះ យើងដឹងថាស្វាយរៀង គឺជាក្រុមដែលល្អ ដែលខ្លាំង ហើយយើងក៏សង្ឃឹមថា នឹងមានការប្រកួតមួយដែលល្អសម្រាប់យើង ហើយយើងនឹងព្យាយាមធ្វើវាឲ្យអស់ពី​លទ្ធភាព និងយើងសង្ឃឹមថា លទ្ធផលដ៏ល្អគឺនឹងស្ថិតនៅខាងយើង។»

និយាយចំពោះបញ្ហាទីលានស្មៅសិប្បន្មិមិត្ត គ្រូជំនួយដដែលរូបនេះ បានបញ្ជាក់ថាមិនជាបញ្ហាចោទឡើយដ្បិតក្រុមលោកក៏បានហ្វឹកហាត់លើទីលានស្មៅសិប្បន្មិមិត្ត នៅប្រទេសកំណើតមុនមកទីនេះផងដែរ។

ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ​ជាមួយ​ក្រុមភ្ញៀវ Bali United ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំ​ពូល​ឥណ្ឌូនេស៊ី រដូវ​កាល​២០១៩ ​មួយ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នា​កីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅវេលា​ម៉ោង ៦:០០​​យប់ ដោយការ​ប្រកួត​ក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE