ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានប្រកួតស្មើជាមួយ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋានខេមបូឌាអ៊ែវេ របស់បឹងកេត។

សម្រាប់ការប្រកួតដែលបញ្ចប់ទៅដោយលិទ្ធផលស្មើគ្នា ១ទល់១ នេះគ្រាប់បាល់បានកើតឡើងនៅវគ្គទី១ ទាំង ២គ្រាប់ ពោលគឺកីឡាករជប៉ុន Naruse Yuta ជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យ ណាហ្គាវើលដ៍ នៅនាទី២០ ខណៈបឹងកេត អាចរកគ្រាប់តាមស្មើមកវិញ នៅនាទី៤៣ ដោយកីឡាករ ចាន់ វឌ្ឍនាកា គ្រាដែលវគ្គទី២ មានតែឱកាសទាត់សំដៅទីគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចសម្រេចបាន និងបានរក្សាលទ្ធផលដល់ចប់ការប្រកួតចែកគ្នាម្នាក់មួយពិន្ទុ។

ថ្លែងក្រោយចប់ការប្រកួតដ៏ស្វិតស្វាញនេះទាំងគ្រូបង្វឹកក្លឹបបាល់ទាត់បឹងកេត និងក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានលើកឡើងនូវហេតុផលផ្សេងៗពីគ្នាដែលនាំឲ្យលទ្ធផលនេះបញ្ចប់ទៅដោយស្មើ ពោល លោក Apisit Im Amphai ( គ្រូបឹងកេត ) ថាបណ្ដាលមកពីមានបញ្ហារបួស ស្របពេល លោក មាស ចាន់ណា ( គ្រូណាហ្គាវើលដ៍ ) ថាមកពីខ្វះសំណាង។

លោក Apisit Im Amphai បានលើកឡើងថា៖

«ថ្ងៃនេះកីឡាករយើងលេង ១០០ភាគរយ ដូចរបៀបមុន យើងមានបញ្ហាកីឡាករឈឺ ដូចជា Messi ( ម៉ាត នូរុណ ), មីហ្សាន ឈឺដូចគ្នា ២នាក់កណ្ដាលអត់មាន។ ថ្ងៃនេះក្រុមណាហ្គា លេងបានល្អ ដឹងពីរបៀបលេងយើង ឃើញយើងលេងច្បាស់។»

លោក មាស ចាន់ណា បានលើកឡើងផងដែរថា៖

«ការប្រកួតនេះខ្ញុំមើលទៅមានអារម្មណ៍ទាក់ទាញមែនទែន ដោយសារលទ្ធផលយើងនៅប្រទាញប្រទង់គ្នា ១ទល់១ អ៊ីចឹងធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍មែនទែន។ ទាក់ទងនឹងការប្រកួតនេះ ខ្ញុំសប្បាយចិត្ត ដោយឃើញកីឡាករខ្ញុំគាត់ធ្វើបានល្អមែនទែន តាំងពីតង់ទី១ ដល់តង់ទី២ បានន័យថា អ្វីដែលយើងរៀបចំគឹគាត់ធ្វើបានច្រើនមែនទែន។ ទាក់ទងនឹងលទ្ធផលស្មើថ្ងៃហ្នឹង ចំពោះខ្ញុំ ខ្ញុំគិតថាជាការសំណាងហើយក្រុមខ្ញុំ យើងឃើញស្រាប់ហើយ ឱកាសយើងទាត់ចូលប៉ុន្មានបាល់​ យើងទាត់អត់ចូល អ៊ីចឹងហើយ វាអត់សំណាង បើទាក់ទងសំណាងខ្ញុំគិតថាយើងប្រហែលអាចឈ្នះ។»

បន្ថែមលើកូនក្រុម គ្រូបង្វឹកដដែលរូបនេះបានបន្តទៀតថា៖ «ទាក់ទងពីរប្រកួត ប្រកួតទី១ ខ្ញុំអត់សូវសប្បាយចិត្តដោយសារអ្វីដែលខ្ញុំដាក់ទៅ ធ្វើអត់បានជោគជ័យ សឹងតែ ៤០ ទៅ៥០ ភាគរយដែលអត់ជោគជ័យ តែទើបតែប្រកួតនេះ អ្វីដែលខ្ញុំដាក់ទៅគឺជោគជ័យ ជោគជ័យទាក់ទងនឹងយុទ្ធសាស្ត្រ យុទ្ធសាស្ត្រខ្ញុំចាប់ផ្ដើមដូរនៅ ៥ថ្ងៃមុនការប្រកួត ខ្ញុំប្ដូរដើម្បីត្រៀមលេងតង់ទី១ អ៊ីចឹងទៅ វាដំណើរការបានល្អ រហូតដល់ចូលតង់ទី២ ក៏វាដំណើរការទៀត អ៊ីចឹងខ្ញុំចង់និយាយថា ការប្រកួតនេះ ទាក់ទង់នឹងយុទ្ធសាស្ត្រ ទាក់ទងនឹងកលល្បិចក្រុម ខ្ញុំគិតថាដំណើរការ ៨០ភាគរយហើយ ក៏ប៉ុន្តែបញ្ហា គឺបញ្ហានៅតំបន់ខាងលើទេ ដែលទាក់ទងនឹងចលនារបស់ពួកគាត់នៅមានបញ្ហា។»

សូមបញ្ជាក់ថា លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមទាំងពីរស្ថិតនៅលេខ៥ និងលេខ៦ ក្នុងតារាងចំណាត់ថ្នាក់ ពោលគឺ បឹងកេត នៅលេខ៥ មាន ៥ពិន្ទុ ក្រោយប្រកួត ៣ដង ឈ្នះ១ និងស្មើ២ ខណៈណាហ្គាវើលដ៍ នៅលេខ៦ ក្រោយប្រកួត ២ដង ឈ្នះ១ និងស្មើ១ មាន​៤ពិន្ទុ៕

រូបភាព៖ បឹងកេត – Boeung Ket Football Club

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE