ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ការ​ប្រកួត​មិត្តភាព​ជាតិ​ និង​ជាតិ​ ខេម​ ចាន់​ ប៉ះ​ វ៉ាន់​ វឿន​ ដណ្ដើម​ប្រាក់​លាន​របស់​សង្វៀន​ CNC​ ពិត​ជា​ជក់ចិត្ត​ និង​វ៉ៃ​គ្នា​ដោយ​មិន​ញញើត​នោះ​ឡើយ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​

ខេម ចាន់ (ខៀវ) វ៉ាន់ វឿន (ក្រហម)

អ្នក​និយម​តាមដាន​គុន​ខ្មែរ​សុទ្ធតែ​ដឹង​ហើយ​ថា​ ខេម​ ចាន់​ ជា​កីឡាករ​មួយ​រូប​ដែល​កំពុង​ឡើង​កូដ​ និង​ប៊ិស​បាន​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ជប៉ុន​ផង​ដែរ​ ប៉ុន្តែ​ខកខាន​ទៅ​វិញ​ដោយ​សារ​ជំងឺ​ COVID-19 ។​

ងាក​មក​និយាយ​ពី​ការ​ប្រកួត​នេះ​វិញ​ ខេម​ ចាន់​ ប៉ះ​ រៀមច្បង​ វ៉ាន់​ វឿន​ គឺ​ម្នាក់ៗ​ចង់​ឈ្នះ​រៀង​ខ្លួន​ ពោល​មិន​ទុក​ពេលវេលា​ឲ្យ​ខាតបង់​នោះ​ទេ​ វ៉ៃ​ចេញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ប៉ុន្តែ​ទាំង​ វ៉ាន់​ វឿន​ ក៏​ដូច​ជា​ ខេម​ ចាន់​ ចេញ​ស្នៀត​មួយៗ​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​បិទ​ការពារ​ច្រើន។​

ខេម ចាន់ (ខៀវ) វ៉ាន់ វឿន (ក្រហម)

អ្នក​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ស្នៀត​វ៉ៃ​ដូច​គ្នា​ ការ​ចេញ​កណ្ដាប់ដៃ​រហ័ស​ រួម​ទាំង​ឆក់​ទាត់​ជើង​ក្រោម​ជា​រឿយ​ និយាយ​រួម​មិន​ឲ្យ​លើស​ មិន​ឲ្យ​ខ្វះ​គ្នា​ឡើយ។​ បញ្ចប់ ៥ទឹក​ គឺ​ចាញ់​ឈ្នះ​ដោយ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ​ ជ័យជម្នះ​បាន​លើ​ វ៉ាន់​ វឿន​ និង​ទទួល​បាន​ប្រាក់​លាន​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ៕​

វីដេអូប្រកួត៖

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ