ថ្ងៃ​ចន្ទ, ខែ​មេសា 6, 2020
LIVE

ទោះ​បី​ជា​ Galaxy S20 Ultra ប្រកាស​ចេញ​ក្រោយ​ iPhone 11 Pro Max ក៏​ពិត​មែន ប៉ុន្តែ​ពួក​វា​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​រវាង​គ្នា​នឹង​គ្នា។ ស្មាតហ្វូន​ទាំង​ពីរ​ត្រូវ​បាន​ PhoneBuff ដាក់​ប្រកួត​គ្នា​លើ​សមត្ថភាព​នៃ​ការ​បើក​ដំណើរ​ការ​កម្មវិធី និង​សមត្ថភាព​រក្សា​ទុក​កម្មវិធី​​ឲ្យ​ដំណើរ​ការ​លើ RAM។

មុន​ឈាន​ដល់​ការ​ទស្សនា​ការ​ប្រកួត​ ត្រូវ​ដឹង​មុន​អំពី​លក្ខណៈ​សម្បត្តិ​របស់ Galaxy S20 Ultra ដែល​មាន​ប្រើ​ប្រាស់​ឈីប​ Snapdragon 865, RAM ទំហំ ១៦GB, អង្គ​ផ្ទុក ៥១២GB ប្រភេទ UFS 3.0, អេក្រង់​បង្ហាញ​រូបភាព​កម្រិត ១៩២០ x ១០៨០ ភីកសែល ជា​មួយ Refresh Rate ល្បឿន 120Hz និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10។ ចំណែក iPhone 11 Pro Max ប្រើ​ឈីប A13 Bionic, មាន​ RAM ទំហំ ៤GB, អង្គ​ផ្ទុក​ទំហំ ២៥៦GB ប្រភេទ NVME, អេក្រង់​បង្ហាញ​រូបភាព​កម្រិត ២៦៨៨x១២៤២ ភីកសែល ជា​មួយ Refresh Rate ល្បឿន 60Hz និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13.3.1។

នៅ​ជុំ​ទី​មួយ​ដែល​ការ​ប្រកួត​លើ​សមត្ថភាព​បើក​ដំណើរ​ការ​កម្មវិធី​ឃើញ​ថា​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង ដោយ​ចុង​ក្រោយ​ iPhone 11 Pro Max អាច​បញ្ចប់​បាន​មុន​ ចំណាយ​ពេល ១ នាទី ៤៤,៣៥ វិនាទី ហើយ​ Galaxy S20 Ultra ប្រើ​ពេល ១ នាទី ៤៨,៧០ វិនាទី ខុស​គ្នា​ប្រមាណ ៤ វិនាទី​ប៉ុណ្ណោះ។

នៅ​ជុំ​ទី​ពីរ​​ជា​តេស្ត​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​ក្នុង RAM ឃើញ​ថា​ស្មាតហ្វូន​ទាំង​ពីរ​មាន​ការ​ចាប់​ផ្ដើម​យ៉ាង​រលូន ប៉ុន្តែ​នៅ​ប៉ុន្មាន​កម្មវិធី​ចុង​ក្រោយ​ iPhone 11 Pro Max ត្រូវ​បើក​ដំណើរ​ការ​កម្មវិធី​ទាំង​នោះ​ឡើង​វិញ ​ជា​ហេតុ​ធ្វើ​ឲ្យ​ Galaxy S20 Ultra ​អាច​បញ្ចប់​បាន​មុន​រហូត​ដល់​ប្រមាណ ១៥ វិនាទី ដោយ​សារ​តែ S20 Ultra មាន RAM ទំហំ​ធំ​ជាង​ដល់​ ៤ ដង​ឯណោះ៕​​​​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE