ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

យោង​តាមសារព័ត៌មាន The Manila Bulletin កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ Manny Pacquiao បាន​ឱ្យ​ដឹង​ថា រូប​លោក​មិន​ខ្លាច​ស្លាប់​ឡើយ ក្នុង​ការ​ជួយ​ពលរដ្ឋ​ហ្វីលីពីន អំឡុង​ពេល​វឹកវរដោយ​ជំងឺ​រាតត្បាត​កូរ៉ូណា។

វីរុស​រាតត្បាត​កូរ៉ូណា បាន​រីក​រាលដាល​ដល់​ប្រទេស​ជាច្រើនលើពិភពលោក ខណៈការ​ធ្វើ​ដំណើរ ​​ការ​លេង​កីឡាករ និង​ព្រឹត្តិការធំៗ​ផ្សេងៗ ត្រូវ​បាន​រឹត​បន្តឹង និង​បិទ​ចោល។ កាល​ពី​ថ្ងៃ​ច័ន្ទ មាន​មនុស្ស​ច្រើន​ជាង ៣៤៣ ០០០ នាក់​ទូទាំង​ពិភពលោក​ បាន​កើត​ជំងឺ Covid-19 និង​ច្រើន​ជាង ១៤ ០០០ នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​គេរាយការណ៍​ថា មាន​អ្នក​ឆ្លង​ជំងឺ​នេះ ៤៦២ ករណី និង​ស្លាប់ ​៣៣​ នាក់។ ​​

ជុំ​វិញ​បញ្ហា​នេះ Pacquiao បាន​ប្រាប់​សារព័ត៌មាន The Manila Bulletin កាល​ពី​ចុង​សប្ដាហ៍​ថា លោក​ព្រួយ​បារម្ភ​ប្រជាជន​របស់​លោក​ងាក​ទៅ​ធ្វើ​អំពើ​លួច (ទំនិញ) ប្រសិន​បើ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​ក្នុង​ប្រទេស មាន​សភាព​កាន់​តែ​យ៉ាប់យ៉ឺន​ដោយសារ​ជំងឺ​នេះ។ ​

Pacquiao ពន្យល់​ថា ៖«បើ​អ្នក​ជា​អ្នក​ដឹកនាំ អ្នក​ត្រូវ​តែ​នាំ​មុខ​គេ។ អ្នក​ត្រូវ​តែ​ដឹកនាំ​ពួកគេ ហើយ​ឱ្យ​ពួកគេ​ដឹង​ថា អ្នក​នៅ​ជា​មួយ​ពួកគេ។ ខ្ញុំ​កើត​ក្នុង​គ្រួសារ​ក្រីក្រ ខ្ញុំ​ដឹង​ថា​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា»។

សមាជិក​សព្រឹទ្ធសភាហ្វីលីពីន Pacquiao បាន​បរិច្ចាគ​ ៦០០ ០០០ ម៉ាស់​ឱ្យ​អ្នក​ប្រយុទ្ធប្រឆាំង​កូរ៉ូណា​ជួរ​មុខ​នៅ​ហ្វីលីពីន ហើយ​បង្កើត​ក្រុម​​សហការ​ជាមួយ​មហាសេដ្ឋី Jack Ma បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត VID-19 ចំនួន ៥០ ០០០។

អតីត​អ្នកប្រដាល់​ជើង​ឯក​ទម្ងន់​ធ្ងន់ Pacquiao ក៏​បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជាច្រើន​លើក​ផង​ដែរ ដើម្បី​បំផុស​គំនិត​​កុំឱ្យ​ប្រជាជន​មាន​​ការភ័យខ្លាច​ខ្លាំង ចំពោះ​ការ​គ្រប​ដណ្ដប់ នៃ​ Covid-19 និង​​ធ្វើ​យ៉ាងណា​​កុំ​ឱ្យ​ជំងឺ​នេះ ​ឆ្លង​រីករាលដាលកាន់​តែ​ច្រើន​​ទៀត​។

Pacquiao បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​នៅ​ឆ្នាំ ២០១០ ពេល​លោក​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ​នៃ​ខេត្ត ​Sarangani។ ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​បោះឆ្នោត​ ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភារយៈ​ពេល​៦​ឆ្នាំ៕  

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE