ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

កីឡាករ​ ព្រឿង​ សុជាតិ​ មិន​នឹក​ស្មាន​ថា​ខ្លួន​ឈ្នះ​ម៉ារ៉ាតុង​ម្សិលមិញ​នេះ​ទេ ហើយ​ប្រាក់​ដែល​ទទួល​បាន​ ១២៥០​ដុល្លារ​ នោះ​គឺ​សន្សំ​ទុក​បើក​ហាង​ខោអាវ​ផ្ទាល់​ខ្លួន​នៅ​ពេល​ខាង​មុខ។​

ព្រឿង សុជាតិ​ ម្សិលមិញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី ​ត្បូងឃ្មុំ​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​២ប្រកួត​ម្សិលមិញ​នៅ​សង្វៀន​ TOWN​ នេះ​គឺ​ពិបាក​បន្តិច​ដែរ​ ទី១​ រូប​គេ​ខកខាន​ឡើង​វ៉ៃ​យូរ​ និង​ទី២​ អត់​ដែល​វ៉ៃ​មួយ​ទឹក​ ៩​នាទី​បែប​នេះ​ ប៉ុន្តែ​យ៉ាង​ណា​បាន​គ្រូ​របស់​ខ្លួន​បង្វឹក​ក៏​ដូច​ជា​ប្រាប់​គន្លឹះ​វ៉ៃ​ទើប​ឈ្នះ​បែប​នេះ។​

ទឹកប្រាក់ដែលទទួល​បាន​សរុប

ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ​វិញ​ សុជាតិ​ បាន​បញ្ជាក់​ថា​បាន​ប្រហែល​២​សប្ដាហ៍​ផង​ដែរ។​ ការ​ត្រៀម​លើក​នេះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ខំប្រឹង​ខ្លាំង​ និង​ប៉ង​ចង់​ឈ្នះ​កម្មវិធី​ម៉ារ៉ាតុង​ ទន្ទឹង​និង​នេះ​ខ្លួន​ក៏​សុំ​អរគុណ​ដល់​គ្រូ​របស់​ខ្លួន​ ធន់​ សុភា​ ដែល​បាន​ជួយ​បង្ហាត់​រហូត​ឲ្យ​ឈ្នះ​ការ​ប្រកួត​។​ ព្រឿង​ សុជាតិ​ ប្រាប់​ទៀត​ថា​ ចំពោះ​ថវិកា​ដែល​វ៉ៃ​បាន​ ១២៥០​ដុល្លារ​ នេះ​គឺ​សន្សំ​ទុក​ដើម្បី​បើក​ហាង​ខោអាវ​ផ្ទាល់​ខ្លួន​ ដូច​ទៅ​និង​អ្វី​ដែល​ធ្លាប់​ប្រាប់​ពី​មក​ថា​ នៅ​ពេល​ខាង​មុខ​ចង់​បើក​ហាង​ផ្ទាល់​ខ្លួន​ព្រោះ​ស្រឡាញ់​របរលក់​ខោអាវ​នេះ។​

ម្សិលមិញ​នេះ​ ព្រឿង​ សុជាតិ​ បាន​ឈ្នះ​កម្មវិធី​ប្រដាល់​​ម៉ារ៉ាតុង​ នៅ​លើ​សង្វៀន​ TOWN​ ប្រកួត​ទី១​ ឈ្នះ​ ចាន់​ សំអាត​ និង​លើក​ទី២​ ឈ្នះ​ នឹម​ នន​ ទទួល​បាន​ប្រាក់​សរុប​ ១២៥០​ដុល្លារ ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU