ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Cristiano Ronaldo គ្រោង​នឹង​​ហោះហើរ​មក​កាន់​ប្រទេស​អ៊ីតាលី​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ Juventus វិញ។

Juventus បាន​អនុញ្ញាត​ឲ្យ​កីឡាករ​បទេស​​របស់​ខ្លួន​​ត្រលប់​​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ក្នុង​នោះ​ដែរ Ronaldo ក៏​បាន​​​ទៅ​ដល់​កោះ Madeira ដែល​ជា​តំបន់​កំណើត​របស់​ខ្លួន។

ពេល​នេះ Juventus បាន​សម្រេច​កោះហៅ​កីឡាករ​បរទេស​​រួម​មាន​​ទាំង​ Ronaldo ដែរ​នោះ​​មក​កាន់​ទីក្រុង Turin វិញ​នៅ​ថ្ងៃ​អង្គារ​នេះ។ ជា​ច្បាប់​របស់​ប្រទេស​អ៊ីតាលី​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា Ronaldo ត្រូវ​តម្រូវ​ឲ្យ​ដាក់​ដោយ​ឡែក​រយៈ​ពេល​​២​សប្ដាហ៍​ពេល​មក​ដល់។ មាន​ន័យ​ថា គេ​នឹង​មិន​អាច​ចូលរួម​ហាត់​ជាមួយ​ក្រុមភ្លាម​ៗ​ទេ រហូត​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា។

ប្រធានាធិបតី​របស់​ប្រទេស​អ៊ីតាលី​លោក Giuseppe Conte បាន​បើក​ភ្លើង​ខៀវ​ឲ្យ​កីឡាករ​ទាំងអស់​​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា ហើយ​ក្រុម​ទាំង​អស់​បាន​អនុញ្ញាត​ឲ្យ​អាច​ហាត់​ជុំគ្នា​នៅ​២​សប្ដាហ៍​បន្ទាប់៕ ​