ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

​ក្របខណ្ឌ La Liga ​នឹង​បើក​ការ​ប្រកួត​របស់​ខ្លួន​វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ ​ដោយ​គូ​ដំបូង​គេ​គឺ Sevilla ​ប៉ះ​ជាមួយ​ក្រុម​ Real Betis។

​បច្ចុប្បន្ន​នេះ​ក្លឹប​ទាំង​អស់​នៅ La Liga ​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ពេញ​លេញ​ហើយ ​ដើម្បី​ត្រៀម​លេង​ប្រកួត​ឡើង​វិញ។ ​ដោយ​ឡែក​ម្សិលមិញ​វិទ្យ​មួយ​នៅ​អេស្ប៉ាញ ​បាន​ប្រកាស​ថា​លីគ​កំពូល​នឹង​បើក​ការ​ប្រកួត​វិញ​ជា​ផ្លូវការ​តែ​ម្ដង​នៅ​ថ្ងៃ​ទី​១២​​ខែ​ក្រោយ​នេះ ដោយ​គូរ​ដំបូង​គេ​នោះ​គឺ Sevilla ​ប៉ះ Real Betis ​។ សម្រាប់​កាល​វិភាគ​ពេញ​តែ​ម្ដង ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ។

​បើ​ទោះ​បើក​រដូវ​កាល​វិញ​មែន ប៉ុន្តែ La Liga ​នឹង​លេង​មិន​ខុស​ពី Bundesliga ​របស់​អាល្លឺម៉ង់​នោះ​ទេ ពោល​គឺ​ត្រូវ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា ​កីឡាករ​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​អំឡុង​ពេល​អង្គុយ​កៅអី​បម្រុង ​និង​ពេល​រក​គ្រាប់​បាល់​បាន​ក៏​មិន​ឱ្យ​កីឡាករ​អបអរ ​ឱប​គ្នា​ផង​ដែរ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL