ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ការ​ប្រកួត Bundesliga ​របស់​អាល្លឺម៉ង់​បាន​បើក​ដំណើរ​ការ​វិញ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ខកខាន​ជា​ច្រើន​សប្ដាហ៍​មក។ ​

​លីគ​កំពូល​មួយ​នេះ​បាន​ក្លាយ​ជា​លីគ​ធំ​ទី​១​នៅ​អឺរ៉ុប​ដែល​បាន​បើក​ឡើង​វិញ ​ក្រោយ​ពី​លីគ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​រំសាយ​និង​ខ្លះ​ទៀត​ស្ថិត​ក្នុង​ការ​ពិចារណា​នៅ​ឡើយ។ ​កត្តា​បើក​មុន​គេ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន​សម្រាប់​ការ​ប្រកួត​របស់​លីគ​កំពូល​អាល្លឺម៉ង់​នេះ។ ​

Bundesliga ​ទទួល​បាន​ភ្លើង​ខៀវ​ឱ្យ​បើក​លីគ​នេះ​ឡើង​វិញ។ ​ការ​លេង​ក្នុង​ការ​ប្រកួត​នោះ តម្រូវ​ឱ្យ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ​កីឡាករ​បន្ដ​រក្សា​គម្លាត​សង្គម ​អំឡុង​ពេល​អបអរ​ពេល​រក​គ្រាប់​បាល់​បាន។ ​អាច​ផ្លាស់​ប្ដូរ​កីឡាករ​បាន​៥​នាក់​ក្នុង​មួយ​ប្រកួត ​និង​វាស់​កម្ដៅ​មុន​ពេល​ប្រកួត ​ក៏​ដូចជា​បាល់​វិញ​ក៏​ត្រូវ​សម្អាត​គ្រប់​ពេល​វេលា​ផង​ដែរ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ