ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​តាម​ទិញ​កីឡាករ​សំខាន់​២​នាក់​គឺ Sancho ​របស់ Dortmund ​និង Harry Kane ​របស់ Spurs ​ដើម្បី​មក​រួម​ក្រុម​រដូវ​កាល​ក្រោយ។

​Sancho ​របស់ Dortmund ​ត្រូវ​បាន​គេ​ដឹង​ថា​កាន់​តែ​កៀក​ក្នុង​ការ​យល់​ព្រម​មក​លេង​នៅ Old Trafford ​ហើយ ក្រោយ​ពី​ក្លឹប​ទាំង​ពីរ​ចរចា​គ្នា​ច្រើន​សប្ដាហ៍​មក។ ដោយ​ឡែក​សម្រាប់ Kane ​វិញ ​ក៏​ចង់​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម​ដូច​គ្នា ​ព្រោះ​ថា​មាន​រៀម​ច្បង​ជា​ច្រើន​ផ្ដល់​យោបល់​ឱ្យ​រូបគេ​ចាកចេញ​ពី Spurs ​ទៅ ប្រសិន​បើ​ចង់​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​បាន​។

​ប្រសិន​បើ​ក្រុម​របស់​លោក Ole ​បាន​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ​ហើយ តើ​ទម្រង់​លេង​របស់​ក្រុម​មួយ​នេះ ​នឹង​ល្អ​យ៉ាងណា​នៅ​ពេល Bruno ​និង Pogba ​បាន​លេង​ជាមួយ​គ្នា​ទៀត​នោះ៖

​ក្រុម​បិសាច​ក្រហម ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទម្រង់​ការពារ​បច្ចុប្បន្ន​ដែល​មាន Wan-Bissaka , Lindelof , Maguire ​និង Shaw ​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​ជួយ​អ្នក​ចាំទី De Gea ​រក្សា​សំណាញ់​ទី​ហើយ។ ស្រប​ពេល​បម្រើ​ដែល​មាន Bruno ​ចាប់​ដៃ​គូ​ជាមួយ Pogba ​រួម​ទាំង​កីឡាករ​ឆ្នើម​ Mctominay ​ទៀត​គឺ​រឹត​តែ​ជួយ​ក្រុម​បាន​ច្រើន​ទាំង​ចុះ​ការពារ ​និង​ប្រយុទ្ធ​ខាង​លើ​មិន​ខាន។

​Sancho ​ប្រសិន​បើ​ទិញ​បាន​មែន ​នឹង​ត្រូវ​លេង​ប្រយុទ្ធ​ស្លាប​ជាមួយ Rashford ​ហើយ​នៅ​ប្រយុទ្ធ​កណ្ដាល​គឺ Harry Kane ​វិញ។ ​ទម្រង់​ពេញ​យ៉ាង​នេះ​ហើយ ធ្វើ​ឱ្យ​អ្នក​វិភាគ​មើល​ឃើញ​ថា​ក្រុម Man Utd ​បាន​ជម្រើស