ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

គ្រូ​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ធន់​ សុភា​ ថា​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ពិត​ជា​កក្រើក​ និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រដាល់​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បណ្ដាញ​សង្គម​ហ្វេសបុក​ ហើយ​កំពុង​រង់ចាំ​ថ្ងៃ​ប្រកួត​ស្អែក​នេះ។​

លោក​ ធន់ សុភា និង​ មករា​

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​មាន​ផ្សព្វផ្សាយ​ថា​ វណ្ណថង​ នឹង​ត្រូវ​ប៉ះ​ មករា​ ជា​ថ្មី​នេះ​គឺ​មាន​ការ​ចែកចាយ​បន្ត​ជា​ច្រើន​អំពី​ការ​ប្រកួត​មួយ​នេះ។​ ដូច្នេះ​ហើយ​ការ​ប្រកួត​លើក​ទី២​ ឬ​ជា​ការ​ប្រកួត​សងសឹក​នេះ​ពិត​ជា​ធ្វើ​ឲ្យ​មហាជន​ អ្នក​ស្រឡាញ់​គុន​ខ្មែរ​ចាប់​អារម្មណ៍​ខ្លាំង​មែន។​

គ្រូ​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​បន្ថែម​ទៀត​ថា​ ត្បិត​ជា​ការ​ប្រកួត​មិត្តភាព​មែន​ ប៉ុន្តែ​ម្នាក់ៗ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​រៀងៗ​ខ្លួន​ ម្នាក់​ៗ​ចង់​ក៏ឈ្នះ​​ដូច​គ្នា។​ ការ​ប្រកួត​រវាង​សិស្ស​របស់​លោក​ និង​ វណ្ណថង​ លើក​នេះ​នឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ឲ្យ​ដឹង​ចាញ់​ឈ្នះ​តែ​ម្ដង​ មិន​គិត​ថា​មិត្តភាព​ចេះ​តែ​វ៉ៃ​ៗ​ទៅ​នោះ​ទេ។​

មករា​ ឈ្នះ​កន្លងទៅ

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ខ្មែរ​ និង​ខ្មែរ​ជា​មួយ​កីឡាករ​ ធន់​ មករា​ នៅ​ថ្ងៃ​ស្អែក​នេះ​លើ​សង្វៀន​ CNC ​ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ។​ មករា​ ធ្លាប់​ចាញ់​ពិន្ទុ​ វណ្ណថង​ ១ដង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ISI​ កន្លង​ទៅ៕​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY