ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ជា​ការ​ពិត កន្លង​មក​យើង​រមែង​ធ្លាប់​តែ​ឃើញ​ការ​សាក​បញ្ចូល​ថ្ម​នៃ​ស្មាតហ្វូន​ឬ​នាឡិកា​ឆ្លាតវៃ នៅ​លើ​ខ្នង​ស្មាតហ្វូន​មួយ​ទៀត ដែល​មុខងារ​នេះ​ជា​ទូទៅ​គេ​ហៅ​ថា “Reverse Charging”។

ក្រឡេក​ទៅ​មើល​ប៉ាតង់​ថ្មី​របស់ Apple បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ដូច​គ្នា​នេះ ប៉ុន្តែ​ធ្វើ​ឡើង​លើ​តួ​ម៉ាស៊ីន​កុំព្យូទ័រ MacBook វិញ​ម្តង។

ដោយ​ផ្នែក​តួ​លោហធាតុ​ជុំវិញ Keyboard របស់ MacBook ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្ទេរ​ថាមពល​ថ្ម​បែប​ឥត​ខ្សែ​ទៅ​កាន់​ឧបករណ៍ ៣ ក្នុង​ពេល​តែ​មួយ​បាន ពោល​មិន​ថា​តែ​ការ​សាក​ជាមួយ iPhone, AriPods ឬ Apple Watch នោះ​ឡើយ។

យ៉ាងណាមិញ​បច្ចេកវិទ្យា​មួយ​នេះ ​បច្ចុប្បន្ន​គ្រាន់​តែ​ត្រូវ​បាន​ចុះ​ឈ្មោះ​ប៉ាតង់​ពី​សំណាក់​ក្រុមហ៊ុន Apple ប៉ុណ្ណោះ ដោយ​ចំពោះ​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើប្រាស់​ពេល​ណា​នោះ គឺ​មិន​ទាន់​ដឹង​ច្បាស់​ទេ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត