ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

Kylian Mbappe របស់​ក្លឹប PSG ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ជា​កីឡាករ​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​។

តាម​ល្បឿន​ដែល​ Mbappe ធ្វើ​បាន​គឺ​៣៦​គីឡូម៉ែត្រ/ម៉ោង ដោយ​បាន​នាំ​មុខ Pierre-Emerick Aubameyang និង Leroy Sane។ សម្រាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​បាន​ទៅ​ខ្សែ​ប្រយុទ្ធ Inaki Williams របស់​ក្លឹប Athletic Bilbao រត់​បាន​៣៥,៧​គីឡូម៉ែត្រ/ម៉ោង ជិត​ស្មើ​ជាមួយ Mbappe។

Inaki Williams ធ្លាប់​ជា​គោលដៅ​របស់​ក្លឹប Manchester United កាល​ពី​រដូវ​កាលមុន ប៉ុន្តែ​គេ​បាន​សម្រេច​ចិត្ត​ពង្រីក​កុងត្រា​​ថ្មី​ជាមួយ Bilbao។ សម្រាប់ Aubameyang របស់​ក្លឹប Arsenal ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​រត់​បាន​៣៥,៥ គីឡូម៉ែត្រ/ម៉ោង ខណៈ Karim Bellarabi របស់ Bayer Leverkusen នៅ​លេខ​៤​រត់​បាន​៣៥,២៧​គីឡូម៉ែត្រ/ម៉ោង។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១០​រូប មាន​ល្បឿន​លឿន​​ជាង​គេ​នា​ពេល​បច្ចុប្បន្ន៖

  1. Kylian Mbappe – ៣៦​គីឡូម៉ែត្រ/ម៉ោង
  2. Inaki Williams – ៣៥,៧​គីឡូម៉ែត្រ/ម៉ោង
  3. Pierre-Emerick Aubameyang – ៣៥,៥​គីឡូម៉ែត្រ/ម៉ោង
  4. Karim Bellarabi – ៣៥,២៧​គីឡូម៉ែត្រ/ម៉ោង
  5. Kyle Walker – ៣៥,២១​គីឡូម៉ែត្រ/ម៉ោង
  6. Leroy Sane – ៣៥,០៤​គីឡូម៉ែត្រ/ម៉ោង
  7. Mohamed Salah – ៣៥​គីឡូម៉ែត្រ/ម៉ោង
  8. Kingsley Coman – ៣៥​គីឡូម៉ែត្រ/ម៉ោង
  9. Alvaro Odriozola – ៣៤,៩៩​គីឡូម៉ែត្រ/ម៉ោង​
  10. Nacho Fernandez – ៣៤,២៦​គីឡូម៉ែត្រ/ម៉ោង​​​

ប្រភព៖ Dailymail

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY