ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កីឡាករ​ទាំង​អស់​នៅ​ក្នុង​ Bundesliga នឹង​តម្រូវ​ឲ្យ​ពាក់​ម៉ាស​នៅ​ពេល​ចូល​លេង​ក្នុង​ការ​ប្រកួត​ នៅ​ពេល​ការ​ប្រកួត​ក្នុង​លីគ​នេះ​ចាប់​ផ្ដើម​ធម្មតា​វិញ​នា​ពេល​ខាង​មុខ​កំឡុង​កូវីដ-១៩​ នេះ​បើ​យោង​តាម​ឯកសារ​បែក​ធ្លាយ​ពី​ក្រសួង​ការងារ​ ប្រទេស​អាល្លឺម៉ង់​។

បើ​យោង​តាម​ឯកសារ​បែក​ធ្លាយ​នេះ​ ទាំង​កីឡាករ​ និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ទីលាន​ប្រកួត​ទាំង​អស់​ តម្រូវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ និង​ចៀសវាង​ធ្វើ​ឲ្យរបូត​ ប្រសិន​ជា​ករណី​នរណា​ម្នាក់​ធ្វើ​ឲ្យរបូត​ម៉ាស​ នោះ​ការ​ប្រកួត​ទាំង​អស់​នឹង​ត្រូវ​ផ្អាក​។

មួយ​វិញ​ទៀត​ ការ​ប្រកួត​នឹង​ត្រូវ​ឈប់​សម្រាក​ ១៥​នាទី​ម្ដង​ដើម្បី​ឲ្យ​ផ្លាស់​ប្ដូរ​ម៉ាស​ និង​សម្រួល​ខ្យល់​ដង្ហើម​ ហើយ​អ្នក​ទាំង​នោះ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ម៉ាស​ដែល​បាន​ពាក់​ហើយ​នោះ​ទេ​ ថែម​ទាំង​តម្រូវ​ឲ្យ​នៅ​ឆ្ងាយ​ពី​ ១,៥ម៉ែត្រ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខាង​ Bundesliga មាន​គម្រោង​នឹង​ត្រលប់​ឲ្យ​ការ​ប្រកួត​មក​វិញ​ ដោយ​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ផ្ទាល់​នៅ​ថ្ងៃ​ទី​ ០៩​ ខែ​ឧសភា​ ឆ្នាំ​២០២០​ខាង​មុខ​ ទោះ​ជា​យ៉ាង​គម្រោង​នេះ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ​៕