ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Manchester United កំពុង​ប្រឈម​មុខ​​ប្រជែង​ទិញ​យក​ Odion Ighalo បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​​រូប​នេះ​ត្រូវ​បាន​​ក្លឹប​ដើម Shanghai Shenhua ហ៊ាន​ដំឡើង​ថ្លៃ​នឿយ​ហត់​ដ៏​ច្រើន​លើសលប់។

កិច្ចសន្យា​ខ្ចី​ជើង​​របស់ Ighalo នៅ Old Trafford នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែ ឧសភា។ United មាន​បំណង​ចង់​ពង្រីក​កុងត្រា​បន្ត​ទៀ​តរហូត​ដល់​ចប់​រដូវ​កាល និង​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​១៥​លាន​ផោន ដើម្បី​ទិញ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ដាច់​តែ​ម្ដង​នៅ​រដូវ​ក្ដៅ​។

យ៉ាងណា​មិញ​ បំណង​នេះ​អាច​នឹង​ជាប់​គាំង ដោយ​មាន​ដំណឹង​មក​ថា​ក្លឹប Shanghai Shenhua ដែល​ជា​ម្ចាស់​របស់ Ighalo ចង់​ផ្ដល់​កុងត្រា​២​ឆ្នាំ​បន្ថែម​ទៀត​​ឲ្យ​ស្នាក់​នៅ​ប្រទេស​ចិន​ដល់​ឆ្នាំ​២០២៤ ជាមួយ​ថ្លៃ​នឿយហត់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

​​កីឡាករ​វ័យ​៣០​ឆ្នាំ​​ដែល​រក​បាន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨​ប្រកួត ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​សប្បាយ​ចិត្ត​នៅ Man Utd។ រូប​គេ​ធ្លាប់​ដេក​មិន​លក់ ពេល​ដឹង​ United​ ទាក់ទង​ទៅ ព្រោះ​ជា​ក្ដី​ស្រមៃ​ចង់​មក​លេង​នៅ Old Trafford តាំង​ពី​ក្មេង៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ