ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ប្រកួត​លីគ​កំពូល​ហុល្លង់​នៅ​រដូវ​កាល​ឆ្នាំ២០១៩/២០ ត្រូវ​បាន​រំសាយ​ជា​លើក​ដំបូង​ក្នុង​រយៈ ពេល​ជាង ៨០ឆ្នាំ (តាំង​ពី​សង្គ្រាម​លោក​លើក​ទី២) ដោយ​គ្មាន​ជើងឯក​ឡើយ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​ភូមិន្ទ​បាល់ទាត់​ហុល្លង់ ចុះ​ជា​ភាសា​ហុល្លង់។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​បាន​សង្កត់​ធ្ងន់​ថា “ដោយសារ​តែ​នៅ​មាន​វគ្គ​ជា​ច្រើន​ត្រូវ​ការ​លេង​ត​ទៅ​ទៀត ហេតុ​នេះ​ហើយ​វា​មិន​មែន​ជា​ពេល​ ដែល​ត្រូវ​និយាយ​ពី​រឿង​ជើងឯក ហើយ​យើង​ជឿជាក់​ថា យើង​ក៏​មិន​អាច​កាត់​ចេញ​ (Relegation) ហើយ​ក៏​ដំឡើង​លីគ (Promotion) ផង​ដែរ ” ។

ការ​ចេញ​សេចក្ដីសម្រេចចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​សកម្មភាព​កីឡា​ រហូត​ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា។ UEFA កាល​ពី​ពេល​ថ្មីៗ​នេះ ព្រមាន​សមាគម​បាល់ទាត់​ ដែល​ជា​សមាជិក​មិន​ឲ្យ​រំសាយ​រដូវ​កាល លើកលែង​ ២ករណី​គឺ ករណី​បទបញ្ជា​របស់​រដ្ឋាភិបាល និង​ករណី​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត។

បើ​តាម​តារាង​លីគ​កំពូល​ហុល្លង់​មុន​ពេល​ផ្អាក​រដូវ​កាល មាន​ក្លឹប​ ២ មាន​ពិន្ទុ​ស្មើ​គ្នា​គឺ Ajax និង AZ Alkmaar ដែល​មាន ៥៦ពិន្ទុ តែ​ Ajax លេខ ១ ដោយសារ​គ្រាប់​បាល់​ច្រើន​ជាង។ យ៉ាងណាមិញ Ajax និង AZ នឹង​ជាប់​ឈ្មោះ​ក្នុង​ការ​លេង​វគ្គ​ជម្រុះ​បឋម UEFA Champions League រដូវ​កាល​ក្រោយ ខណៈ Feyenoord, PSV និង Willem II នឹង​ជាប់​ក្នុង​វគ្គ​ជម្រុះ​ UEFA Europa League៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ