ថ្ងៃ​ចន្ទ, ខែ​មេសា 6, 2020
LIVE

តាកែវ៖ ក្រុមបាល់ទាត់បងប្អូនអ្នកលឿងនៅក្នុងជំនួបបើកឆាក នៃព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧ ជាមណ្ឌលជម្រុះខេត្តចុងក្រោយព្រឹកម្សិលមិញនេះ បានប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះតាកែវ FC យ៉ាងតានតឹងក្នុងលទ្ធផល ២ទល់និង៣ នៃជំនួបបើកឆាក។

លោក ប៊ុន វិបុល ប្រធានក្រុមបាល់ទាត់បងប្អូនអ្នកលឿង បានរៀបរាប់ពីស្ថានភាពតានតឹងក្នុងជំនួបដំបូងដែលក្រុមខ្លួនបានប្រកួតយកឈ្នះក្រុមបាល់ទាត់ម្ចាស់ផ្ទះតាកែវ FC ថា៖ «ទម្រាំក្រុមរបស់ខ្លួនយកឈ្នះ បានឡើងទៅជួបក្រុមអគ្គស្នងការដ្ឋាននគរបាលខេត្ត A ក្នុងជំនួបទី២ នៃវគ្គជម្រុះបន្តទៀត ក្រុមបងប្អូនអ្នកលឿងសឹងនឹងបាត់បង់ឱកាសឡើងទៅកាន់វគ្គជម្រុះបន្តទៀតទៅហើយ ដោយសាតែក្រុមម្ចាស់ផ្ទះ តាកែវ FC ជាក្រុមមួយដែលខ្លាំងនឹងមានអ្នកគាំទ្រច្រើនផ្តល់កម្លាំងចិត្តលេងកាន់តែល្អធ្វើឲ្យក្រុមយើងពិបាករកគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែដោយសារតែការខិតខំនិងលេងដោយសហការគ្នាល្អនៅក្នុងក្រុមនៅម៉ោងបន្ថែមកាត់សេចក្តីយើងរកបាន ១គ្រាប់ទទួលបានជ័យជម្នះ។» លោក សង្ឃឹមជឿជាក់ថា នឹងអាចបន្តឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលខេត្ត A ទៀតឈានទៅដណ្តើមបានកៅអី៥ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ក្នុងនាម លោកឱ្យតំណាងក្រុមបាល់ទាត់បងប្អូនអ្នកលឿង សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានរៀបព្រឹត្តិការណ៍ Tiger Street Football 2020 ផ្តល់ឱកាសឲ្យកីឡាករយើងបានបញ្ចេញនៅសមត្ថភាពដែលខ្លួនមាន ពិសេសធ្វើឲ្យកីឡាករងាកមកលេងកីឡាកាន់តែច្រើន។

សម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧ មាន៤៨ក្រុមចូលរួមប្រកួត សម្រាំងយកតែ៥ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE