ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Michel d’Hooghe ជា​ប្រធាន​ផ្នែក​ពេទ្យ​របស់​ FIFA ជឿជាក់​ថា​ការ​ផ្អាក​លីគ​គ្មាន​ប្រយោជន៍​អ្វី​ទេ​គឺ​គួរ​តែ​លុប​ចោល​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ចំណេញ​ជាង​។

Michel d’Hooghe

ការ​និយាយ​បែប​នេះ​របស់​បុរស​វ័យ​៧៤​ឆ្នាំ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា​ ស្ថានភាព​មេរោគ​កូវីដ​-១៩​បច្ចុប្បន្ន​នៅ​អឺរ៉ុប​មិន​ទាន់​អាច​ស្រោចស្រង់​បាន​ ហើយ​បើ​នៅ​តែ​រង់​ចាំ​តទៅ​ទៀត​វា​នាំ​តែ​ខាត​ពេល​ និង​ប្រឈម​ជាមួយ​ហានិភ័យ​ជា​ច្រើន​ ដល់​កីឡាករ​ គ្រូ​បង្វឹក​ ពិសេស​គឺ​អ្នក​គាំទ្រ។​​

d’Hooghe បាន​និយាយ​ថា៖ “ការ​ស្នើ​របស់​ខ្ញុំ​គឺ​បើ​អាច​ទៅ​រួច​ កុំ​ប្រកួត​អ្វី​ទៀត​នៅ​រដូវ​កាល​នេះ ហើយ​បែរ​ទៅ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​កាល​ថ្មី​វិញ​។​ ខ្ញុំ​និយាយ​នេះ​គឺ​ក្នុង​នាម​គ្រូ​ពេទ្យ​ដែល​គិត​ពី​ការ​ស្លាប់​ និង​រស់​ ខ្ញុំ​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា​គ្រប់​គ្នា​គួរ​កុំ​ប្រកួត​សារ​ជា​ថ្មី​អី”។​

គួរ​បញ្ជាក់​ថា​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​របស់​អឺរ៉ុប​ ហៅ​កាត់​ UEFA មាន​ពេល​ត្រឹម​ថ្ងៃ​ទី​២៥​ ឧសភា ដើម្បី​ប្រាប់​ថា​តើ​ពួកគេ​ចង់​លេង​បន្ត​ ឬ​លុប​លីគ​ចោល​នៅ​រដូវ​កាល​នេះ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ