ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Real Madrid មាន​បំណង​ចង់​ចាយ​១៣២​លាន​ផោន​ដើម្បី​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ Sadio Mane របស់ Liverpool។ ហើយ​​សារព័ត៌មាន​បារាំង​មួយ​បញ្ជាក់​ថា Bernabeu ជា​កន្លែង​តែ​មួយ​គត់​ដែល Mane ចង់​ទៅ​លេង​ឲ្យ​ពេល​ចាកចេញ​ពី Anfield។

Mane បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ហង្សក្រហម វិះ​​នឹង​​បានពាន Ballon d’Or កាល​ពី​ឆ្នាំ​មុន​ពេល​​ដែល​ Liverpool ធ្វើ​ព្យុះ​ភ្លៀង​នៅ​អឺរ៉ុប។ បើ​តាម​ France Football ចុះ​ផ្សាយ​ថា Zinedine Zidane និង Real Madrid ចង់​ឆក់​យក​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​មក​កាន់​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។

តាម​សេចក្ដី​រាយការណ៍ Mane ពិចារណា Real Madrid ដែល​ជា​ក្លឹប​តែ​មួយ​គត់​​ គេ​ចង់​ចាកចេញ​ទៅ​លេង​ឲ្យ​និង​មាន​ក្ដី​ស្រមៃ​យូរ​មក​ហើយ​​លេង​ឲ្យ​ក្រុម​មាន​ឯកសណ្ឋាន​ពណ៌​ស​មួយ​នេះ។ តាម​ការ​ឲ្យ​ដឹង​ តម្លៃ​ខ្លួន​របស់ Mane​ បច្ចុប្បន្ន​កើន​ដល់​១៣២​លាន​ផោន ហើយ​តម្លៃ​នេះ​មាន​តែ​ក្លឹប​​កំពូល​ៗ​ក្នុង​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ​ហ៊ាន​ទិញ៕ ​​​​

ប្រភព៖ Dailymai

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ