ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

លីគ​ Serie A គ្រោង​បន្ត​ការ​ប្រកួត​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី ១៣ ខែ មិថុនា ប្រសិន​បើ​​មាន​ការ​យល់ព្រម ​ពី​រដ្ឋាភិបាល​របស់​ប្រទេស​អ៊ីតាលី។

ថ្នាក់​ដឹក​នាំ​របស់​លីគ​បាន​ជួប​ប្រជុំគ្នា​កាល​ពី​ថ្ងៃ​ពុធ​តាម​រយៈ​វីដេអូ​និង​បាន​អនុម័ត​កាល​បរិច្ឆេទ​នៃ​ការ​បន្ត​ឡើង​វិញ​ស្រប​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល​និង​ខាង​វិជ្ជសាស្ត្រ។ ក្លឹប​ក្នុង​លីគ​កំពូល​របស់​អ៊ីតាលី​​បាន​ចូល​​ត្រលប់​​ហ្វឹកហាត់​កាល​ពី​ដើម​ខែ​ឧសភា ប៉ុន្តែ​កីឡាករ​អាច​ហាត់​ត្រឹម​រៀងខ្លួនៗ​ប៉ុណ្ណោះ។

Serie A បាន​ផ្អាក​ការ​ប្រកួត​​​តាំង​ពី​ថ្ងៃ​ទី ៩ ខែ មីនា ដោយ​សារ​​តែ​ការ​​រាតត្បាត​​ខ្លាំង​នៃ​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​។ Juventus កំពុង​មាន​ឱកាស​លើក​ពាន Serie A ៩​រដូវ​កាល​ជាប់​គ្នា បច្ចុប្បន្ន​ឈរ​កំពូល​តារាង​ដាច់ Lazio ១​ពិន្ទុ។

ក្រុម​ទាំង​អស់​នឹង​​ឲ្យ​កីឡាករ​ហ្វឹកហាត់​ជុំ​គ្នា​វិញ​បាន​ចាប់​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ទៅ។ អ៊ីតាលី​ជា​​ប្រទេស​​​រង​ការ​ឆ្លង​ដោយ​វីរុស​កូរ៉ូណា​​អាក្រក់​បំផុត​មួយ ជាមួយ​ចំនួន​​កីឡាករ​ជា​ច្រើន​ក៏​បាន​ឆ្លង​ផង​ដែរ៕ ​