ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ត្រៀម​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នឹង​ត្រូវ​សាងសង់​រួចរាល់​ចុង​ឆ្នាំ​ ២០២០​ នេះ​ហើយ​ ខណៈ​ពេល​នេះ​កំពុង​ធ្វើ​មិន​ឈប់​មិន​ឈរ​ទោះ​មាន​ជំងឺ​ COVID-19​ យ៉ាង​ណា​ក៏​ដោយ។​

រូបភាព​ពី​លើ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​កីឡដ្ឋាន​ធំ​ដែល​ប្រើ​សម្រាប់​ប្រើ​ក្នុង​ការ​បើក​ បិទ​ ពិធី​ក្នុង​ឆ្នាំ​ ២០២៣​ ឬ​ជា​កន្លែង​និមិត្តរូប​ស៊ីហ្គេម​ នោះ​គឺ​បាន​សាងសង់​រួចរាល់​ប្រហែល​ ៧០-៨០%​ ហើយ។​

ទិដ្ឋភាពសាងសង់ពីមុន

ឯកឧត្ដម​ វ៉ាត់​លើក​ឡើង​ទៀត​ថា​ សំណង់​រឹង​នៃ​ពហុ​កីឡដ្ឋាន​ខាង​លើ​នេះ​បាន​ធ្វើ​រួចរាល់​ គឺ​នៅ​តែ​បំពាក់​គ្រឿង​បរិក្ខារ​ដូច​ជា​កៅអី​ បង្កាន់ដៃ​ ដំបូល ​កញ្ចក់​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​បំពាក់​នៅ​ក្រោម​អគារ​ប៉ុណ្ណោះ។​ បើ​ទោះ​ជា​បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​ឆ្លង​ COVID-19​ យ៉ាង​ណា​ក្ដី​ក៏​ខាង​ក្រុមហ៊ុន​សាងសង់​របស់​ចិន​នេះ​មិន​បាន​ផ្អាក​សកម្មភាព​នោះ​ឡើយ​ពោល​ដំណើរ​ការ​ជា​ធម្មតា​ ដោយ​គ្រាន់​តែ​មាន​ការ​ប្រុងប្រយ័ត្ន​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ចេញចូល​ទៅ​ក្រៅ​ទេ​ ម្នាក់ៗ​នៅ​តែ​ក្នុង​ការដ្ឋាន​ធ្វើ​ការ។​ ខាង​ភាគី​ចិន​នឹង​ពន្លឿន​ការងារ​ដែល​នៅ​សល់​ខាង​លើ​ទាំង​ប៉ុន្មាន​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០២០​ ហើយ​ប្រគល់​ជូន​កម្ពុជា​ប្រើប្រាស់​ចាប់​ពី​ឆ្នាំ​ ២០២១​ តទៅ។​

ទិដ្ឋភាពសាងសង់ពីមុន

សូម​បញ្ជាក់​ថា ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​សំខាន់​នេះ​ជា​ដំណាក់​កាល​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១ ​​មាន​​អាង​ហែល​ទឹក​ និង​ Indoor Stadium (សង្វៀន​ប្រដាល់ បាល់ទះ បាល់បោះ​ជា​ដើម) ត្រូវ​បាន​កសាង​រួច​រាល់​កាល​ពី​ឆ្នាំ​២០១៧ ៕

0 Comments

Leave a Comment