ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

អ្នក​ប្រដាល់​ល្បី​ប្រើ​ក្បាច់​ចម្រុះ​ ពុទ្ធ​ ឆាយរិទ្ធី​ នៅ​តែ​អាច​សងសឹក​ទៅ​លើ​ ឡៅ​ ចន្ទ្រា​ បាន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​លើ​សង្វៀន​ CNC ។​

ចន្រ្ទា (ក្រហម)

ជួប​គ្នា​លើក​ទី២​ នេះ​អ្នក​លេង​គុន​ខ្មែរ​ ពុទ្ធ​ ឆាយរិទ្ធី​ ចង់​យ៉ាប់ជាង​មុន​ទៀត​ ចូល​មិន​ចុះ​នោះ​ឡើយ។​ ឈរ​វ៉ៃ​ប្រយោល​មិន​ត្រូវ​ ចន្រ្ទា​ ចូល​អោប​​ចាប់​ក៏​ចាញ់កម្លាំង​ទៀត។​ ចំពោះ​សិស្ស​គុន​មក​ពី​ឆត្រយោង​ វិញ​គឺ​មិន​សូវ​ជា​ប្រឹង​ខ្លាំងក្លា​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​ជា​ជំនួប​មិត្តភាព​ធម្មតា​ ពោល​វ៉ៃ​មួយៗ​ និង​ចូល​ចាប់​វ៉ៃ​ជង្គង់​សន្សំ​ពិន្ទុ។​

បញ្ចប់​ការ​ប្រកួត​ពេញ​ ៥ទឹក​ ឡៅ​ ចន្រ្ទា​ យក​ឈ្នះ​រៀមច្បង​ ពុទ្ធ​ ឆាយរិទ្ធី​ ជា​លើក​ទី២​ និង​ក្ដោប​យក​ប្រាក់​លាន​បូក​បន្ថែម​ពី​លើ​ប្រាក់​តម្លៃ​នៅ​គ្រា​នោះ។​ ពុទ្ធ​ ឆាយរិទ្ធី​ ធ្លាប់​ចាញ់​ ចន្រ្ទា​ ម្ដង​ហើយ​កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ដណ្ដើម​ប្រាក់​២៤លានរៀល៕​

ចន្រ្ទា (ក្រហម)

វីដេអូប្រកួត៖