ថ្ងៃ​ចន្ទ, ខែ​មេសា 6, 2020
LIVE

ជើង​ខ្លាំង ពុ​យ វណ្ណៈ នៃ​ក្លិប​ឃ្លាំងមឿង​កីឡា និង ឡុង បេន​លឿន នៃ​ក្លិប​សាល​វ័​ន្ដ​កីឡា បាន​ឆ្លង​ផុត​វគ្គ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ​នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ដូចគ្នា នៅក្នុង​ការប្រកួត​ជម្រុះ ចុងក្រោយ​នៃ​ជុំ​ទី​២ ។​ ពួកគេ​ទាំង ២ រូប បាន​ឡើងទៅ​ប្រកួត​ជម្រុះ​បន្ត នៅ​ជុំ​ទី​៣ ដែល​នៅសល់ អ្នក​ប្រដាល់​តែ ៨ រូប​ប៉ុណ្ណោះ ដែល​នៅ​វគ្គ​ទី​៣ នេះ អ្នកឈ្នះ នឹង​បាន​ឡើង ទៅ​ប្រកួត​បន្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​ឡុង បេន​លឿន បាន​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ជើង​ខ្លាំង ជំនាន់​ក្រោយ អេ​លី​ត ភក្ដី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដោយ​ពិន្ទុ ។ ស្ថានភាព នៃ​ការប្រកួត ពិតជា​តឹងតែង​មែន ដោយសារតែ​ទាំងសងខាង សុទ្ធតែ​ត្រូវកា​ឈ្នះ ដើម្បី​ឡើងទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​៣ រូ​ម​គ្នា ។ ទោះជា​ខិតខំ​យ៉ាងណា ក៏​បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៣ ឡុង បេន​លឿន បាន​ក្លាយជា​ម្ចាស់​កៅអី សម្រាប់​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​៣ ។ ចំពោះ អេ​លី​ត ភក្ដី ហាលអាវ មិនមាន​សំណាង ឡើងទៅ​ប្រ​កួ​បន្ត នៅ​ជុំ​ទី​៣ ទៀតឡើយ​។​

​ចំពោះ ពុ​យ វណ្ណៈ វិញ បាន​ប្រកួត​ឈ្នះ អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា មិនតែប៉ុណ្ណោះ ខេ​វិ​ន ខ្ពស់ជាង វណ្ណៈ ទៀតផង ។ ខេ​វិ​ន ជា​អ្នក​ប្រដាល់ ដែល​តែងតែ​ប្រើ​ជង្គង់ និង​កែង វាយប្រហារ​គូប្រកួត តែ​គេ​មិនសូវមាន ភាពវាងវៃ​ប៉ុន្មាន​ឡើយ ព្រោះ​គេ​ប្រើតែ​ស្នៀត ដដែលៗ ទោះបី​ស្នៀត​នោះ មិនអាច​ស៊ី​គូប្រកួត​បាន​ក៏ដោយ ។ វណ្ណៈ ទាប​ក៏ពិតមែន តែ​គេ​ការពារ​បានល្អ ពិសេស​គេ​មិន​វ៉ៃ​ស្នៀត ច្រំ​ដែលៗ​នោះទេ ។​

​វណ្ណៈ បាន​ផ្លាស់ប្ដូរ​ឥរិយាបទ​វ៉ៃ​ភ្លាមៗ ប្រសិនបើ​ស្នៀត ដែល​គេ​កំពុង​ប្រើ​នេះ មិនអាច​ឆ្លង​ផុត ប្រព័ន្ធ​ការពារ​របស់​គូប្រកួត ។ មិនតែប៉ុណ្ណោះ វណ្ណៈ គេ​ចល័ត​ចេញ ពី​ការវាយប្រហារ របស់​គូប្រកួត​បាន​លឿន និង​វ៉ៃ​សង​វិញ បាន​រហ័ស ។ ទោះបីយ៉ាងណា ក៏​ការប្រកួត​នេះ ស្ថិតក្នុង​ស្ថានភាព​តឹងតែង​គ្រាន់បើ​។​ ពុ​យ វណ្ណៈ ត្រៀមខ្លួន​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ជាមួយ ឡុង បេន​លឿន ។ ចំពោះ សូត្រ ខេ​វិ​ន ខ្ទាត​ចេញពី​ការប្រកួត ត្រឹម​នេះហើយៗ នៅ​ជុំ​ទី​៣ នរណា ក៏មាន​ជំនឿ​ចិត្ត​ថា វណ្ណៈ នឹង​ឆ្លង​ផុត​ដែរ ។​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE