ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

អ្នក​ប្រដាល់​វ័យ​ទើប​២០​ឆ្នាំ​ ពេជ្រ ​ប៊ុនសិទ្ធ​ មាន​ទម្រង់​វ៉ៃ​ល្អ​ ខណៈ​ស្នៀត​ទាត់​ និង​កណ្ដាប់ដៃ​គឺ​ធ្ងន់​ អនាគត​នឹង​ក្លាយ​ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ។​

ពេជ្រ​ ប៊ុនសិទ្ធ​ ត្រូវ​បាន​អ្នក​តាមដាន​គុន​ខ្មែរ​ រួម​និង​គ្រូ​របស់​ខ្លួន​សរសើរ​ថា​ជា​កីឡាករ​ល្អ​ និង​មាន​សមត្ថភាព​មួយ​រូប។​ អ្នក​ប្រដាល់​រូប​នេះ​មាន​ជំហរ​រឹងមាំ​ ប្រកួត​ខ្ទង់​៥០​ដង​ប៉ុណ្ណោះ​ តែ​ក្បាច់​ច្បាស់លាស់​ ចេះ​បិទ​ការពារ​ល្អ​ ជា​ពិសេស​ការ​ទាត់​ និង​ម៉ាត់​រហ័ស​ហើយ​ធ្ងន់​ល្អ​តែ​ម្ដង។​

ចំណែក​លោក​ ពេជ្រ​ សុផាន​ ដែល​ជា​គ្រូ​បង្វឹក​របស់​ ប៊ុនសិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ កូន​សិស្ស​របស់​ខ្លួន​ម្នាក់​នេះ​គឺ​ខំប្រឹង​ប្រឹង​ហ្វឹកហាត់​បាន​ល្អ​ និង​តស៊ូ​ចេះ​ស្ដាប់​បង្គាប់។​ រាល់​ការ​បង្ហាត់​បង្រៀន​គឺ​គេ​យក​ចិត្ត​ទុកដាក់​ ដូច្នេះ​ហើយ​ទើប​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ល្អ​ និង​លេចធ្លោ។​

អតីត​អ្នក​ប្រដាល់​ជំនាន់​មុន​ខាង​លើ​បញ្ជាក់​ទៀត​ថា​ ប៊ុសិទ្ធ​ ឥលូវ​នេះ​គេ​ល្អ​ហើយ​ ចំណែក​សមត្ថភាព​ក៏​មាន​ដែរ​ នៅ​ចាំ​តែ​ការ​ផ្ដល់​ឱកាស​ពី​បណ្ដា​សង្វៀន​នានា​ឲ្យ​វ៉ៃ​បរទេស​បាន​ច្រើន​ជាង​នេះនោះ​ទេ។​ នៅ​ពេល​គេ​បាន​ឈាន​ដល់​វ៉ៃ​បរទេស​ហើយ​នោះ​ គឺ​ជា​ពេល​ដែល​ល្បី​ហើយ​អាច​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ដែល​ចាំ​វ៉ៃ​អន្តរជាតិ​ប៉ុណ្ណោះ។​

ពេជ្រ ​ប៊ុនសិទ្ធ​ ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន​ ស្ថិត​នៅ​ក្នុង​ក្លឹប​ ចលនា​យុវជន​ ១៥៧​គុន​ខ្មែរ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ Bandasak​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៥​ លើ​សង្វៀន​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥​ មីនា​ ២០២០៕​

វីដេអូប្រកួតកន្លងទៅ៖

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE