ថ្ងៃ​ចន្ទ, ខែ​មេសា 6, 2020
LIVE

តាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧ នៃការប្រកួតជម្រុះចុងក្រោយនៃមណ្ឌលតាមបណ្តាលខេត្ត នៅក្នុងឆ្នាំ២០២០នេះ គឺទាក់ទាញបានក្រុមចូលរួមប្រកួតប្រជែងរហូតដល់ទៅ ៤៨ក្រុម កើនឡើងជាងឆ្នាំ២០១៩ ចំនួន១៦ក្រុម ខណៈពេលវេលាប្រកួតក៏ត្រូវបន្ថែមរហូតដល់ទៅ ២ថ្ងៃ។ នេះបើយោងតាមការបញ្ជាក់ពី លោក ទុយ វិច្ឆិកា ប្រធានគណៈកម្មាការបច្ចេកទេសនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020។

ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា សម្រាប់មណ្ឌលតាកែវ នេះ មានខេត្តចូលរួមចំនួន៣ គឺខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវ ម្ចាស់ផ្ទះ ដោយដំណើរការប្រកួតប្រជែងរយៈពេល ២ថ្ងៃ ដើម្បីចម្រាញ់យកក្រុមខ្លាំងចំនួន៥ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ជាមួយមណ្ឌលផ្សេងៗដែលធ្វើការប្រកួតចម្រាញ់កន្លងមក។ លោកថា ៥ក្រុមដែលទទួលបានកៅអីទៅរាជធានីភ្នំពេញ ប្រចាំមណ្ឌលតាកែវ ដែលជាមណ្ឌលជម្រុះតាមខេត្តចុងក្រោយនេះ គឺក្រុមដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមជាប់ជាស្ថាពរ ដោយឡែកមួយក្រុមទៀត នឹងធ្វើការចាប់ឆ្នោតជ្រើសរើសយក ១ក្រុមពីក្រុមដែលចាញ់ក្នុងវគ្គ៨ក្រុមចុងក្រោយ។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football បង្កើតឡើងដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាទូទាំងប្រទេស ដែលនិយមនឹងស្រលាញ់គាំទ្របាល់ទាត់ឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានបាល់ទាត់ ដើម្បីឈានទៅសម្រេចក្តីស្រមៃក្លាយជាកីឡាករបាល់ទាត់ល្បីប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) មិនត្រឹមតែផ្តល់ឱកាសជូនកីឡាករកម្ពុជាក្នុងការសម្រេចបំណងក្លាយជាកីឡាករបាល់ទាត់នោះទេ ពោលវាជាព្រឹត្តិការណ៍មួយដែលបានចូលរួមជម្រុញដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាស្របតាមចក្ខុវិស័យ និងការអភិវឌ្ឍរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីវិស័យបាល់ទាត់នៅកម្ពុជារីកចំរើនដូចបណ្តាលប្រទេសនៅលើពិភពលោក។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលតាកែវ គឺជាមណ្ឌលទី៧ ហើយក៏ជាមណ្ឌលចុងក្រោយនៃការប្រកួតជ្រើសរើសមណ្ឌលតាមបណ្តាលខេត្ត ចំពោះមណ្ឌលទី៧ នេះ គឺសម្រាំងជ្រើសរើសយក ៥ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០។ ក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា ១,៥០០ដុល្លារ ក្រុមជាប់ជាជើងឯករងទទួលបានថវិកា ១,០០០ដុល្លារ ក្រុមចំណាត់លេខ៣ ទទួលបានថវិកា ៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកា ២០០ដុល្លារ៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE