ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

មហាសេដ្ឋី​អង់គ្លេសដែល​ធ្វើ​​ជំនួញ​ជាមួយ​មិត្តភ័ក្ដិ Mike Tyson លោក Alki David បាន​ជឿជាក់​ថា លោក​នឹង​ទទួល​បាន​សិទ្ធិ​​ប្ដូរ​ឈ្មោះ​ថ្មី​ឱ្យ​កីឡដ្ឋាន Camp Nou របស់​ក្លឹប Bacelona ប្រទេស​អេស្ប៉ាញ ក្នុង​កិច្ចព្រមព្រៀង​បំបែក​ឯតទគ្គកម្ម។

មហាសេដ្ឋី​អង់គ្លេសលោក Alki David

ការ​ជឿជាក់​​នេះ​កើត​ឡើង ក្រោយ​ក្លឹប​គូប្រជែង​ស្លាប់​រស់​របស់ Real Madrid បាន​ប្រកាស​ស្វែង​រក Sponsor ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​​​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦៣​ឆ្នាំ​របស់​ខ្លួន ដើម្បី​​យកប្រាក់​​នេះ​ផ្ដល់​ជូន​​ទៅ​គម្រោង​​ស្រាវជ្រាវ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូរ៉ូណា។

លោក David ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ២,៦​ពាន់​លាន​​​ផោន បាន​ឱ្យ​ដឹង​ថា ៖«នេះ​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​​ចាប់​អារម្មណ៍។ វា​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ពិភព​បាល់​ទាត់ ហើយ​វា​​ត្រូវ​ជាមួយ​គម្រោង​បច្ចុប្បន្ន​របស់​ខ្ញុំ។ ទំនាក់ទំនង​ត្រូវ​បាន​បើក​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​កិច្ចព្រមព្រៀង​នេះ​​នឹង​បាន​សម្រេច»។

សិទ្ធិ​ក្នុង​ការ​ដាក់​ឈ្មោះ​នឹង​ត្រូវ​ចំណាយ​​ច្រើន ហើយ​​លោក David ក៏​មិន​អាច​បង្ហាញ​តួលេខ​បូក​សរុប​ដែរ ​ក្នុង​​ដំណាក់​កាល​នៃ​ការពិភាក្សា​នេះ ប៉ុន្តែ​​លោក​បាន​រំពឹង​ថា វា​នឹង​ជា​តម្លៃ​បំបែក​កំណត់​ត្រា​។

កីឡាដ្ឋាន Camp Nou

បើ​តាម​សម្ដី​របស់​លោក​មហាសេដ្ឋី​ ​កើត​នៅ​នីហ្សេរីយ៉ា​កាន់​លិខិត​