ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

iPhone SE ជំនាន់​ថ្មី​ត្រូវ​បាន​ប្រកាស​នា​​ថ្ងៃ​ទី ១៥ ខែ​មេសា​នេះ ហើយ​​ពេល​នេះ​ត្រូវ​ដល់​ពេល​គេ​ត្រូវ​ចាប់​អារម្មណ៍​លើ​ iPhone 12 ​វិញ​ម្ដង។ នៅ​សល់​ប៉ុន្មាន​ខែ​ទៀត​ទើប​ត្រកូល iPhone 12 ត្រូវ​ប្រកាស​ចេញ ប៉ុន្តែ​ការ​លេច​ធ្លាយ​ថ្មី​អាច​ឲ្យ​យើង​​​ដឹង​​មុន​អំពី​រូបរាង​របស់ iPhone Flagship ប្រចាំ​ឆ្នាំ ២០២០។

គណនី YouTube ឈ្មោះ EverythingApplePro បាន​បញ្ចេញ​រូបភាព​ Render ​នៃ​ iPhone 12 មាន​អេក្រង់​ទំហំ ៦,៧ អ៊ីញ ជា​អ្នក​ស្នង​តំណែង iPhone 11 Pro Max ដោយ​គណនី​នេះ​បាន​សហការ​ជា​មួយ​នឹង Max Weinbach អ្នក​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​មួយ។ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​បញ្ចេញ​គំនូស​ព្រាង CAD នៃ​ការ​ឌីហ្សាញ​ដោយ​ផ្អែក​លើ​ប្រភព​ដែល​គេ​ទទួល​បាន ហើយ​បាន​ធ្វើ​ការ​ព្រីន 3D នៃ​ការ​ឌីហ្សាញ​នោះ ដើម្បី​យក​ប្រៀប​ធៀប​នឹង iPhone 11 Pro Max។

តាម​ការ​បង្ហាញ​ក្នុង​វីដេអូ គេ​អាច​ឃើញ​ថា​មាន​ចំណុច​ខុស​គ្នា​មួយ​ចំនួន​រវាង iPhone 11 Pro Max និង iPhone 12 Pro Max។ ទី​មួយ​គឺ​មាន​អេក្រង់​ឆក​តូច​ជាង​មុន​ ​ហើយ​​ការ​តម្រៀប​កាមេរ៉ា​រាង​បួន​ជ្រុង​នៅ​ខាង​ក្រោយ​មាន​ទំហំ​ធំ​ជាង​មុន។ កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​មាន​ផ្លាស់​ប្ដូរ​បែប​ផែន​នៃ​ការ​តម្រៀប ដោយ​សារ​មាន​បន្ថែម​នូវ Sensor មួយ​ទៀត ដែល​ទំនង​ជា​ LiDAR Sensor សម្រាប់​ទ្រាំទ្រ​មុខងារ AR។

ភ្លើង​ Flash ស្ថិត​នៅ​ចំ​កណ្ដាល​នៃ Sensor ទាំង​បួន ហើយ​ Sensor កាមេរ៉ា​ឃើញ​ថា​មិន​សូវ​ជា​​លៀន​​ដូច​មុន​នោះ​ទេ​ ប៉ុន្តែ​ស៊ុម​​បួន​ជ្រុង​នៃ​កាមេរ៉ា​ហាក់​មាន​កម្រាស់​ក្រាស់​ជាង​មុន។ ចំណែក​កាមេរ៉ា​ឌីហ្សាញ​គែម​ជុំវិញ​នៃ​ស្មាតហ្វូន គឺ​មាន​​លក្ខណៈ​រាប​ស្មើ​ប្រៀប​ដូច​ជា iPad Pro ​ស៊េរី​ថ្មី​និង iPhone 4 អ៊ីចឹង​ដែរ។

គំនូស​ព្រាង CAD បាន​ឲ្យ​ដឹង​ថា​ iPhone 12 Pro Max មាន​កម្រាស់​ ៧,៤ ម.ម ដែល​ធ្វើ​ឲ្យ​វា​ស្ដើង​ជាង iPhone 11 Pro Max។ យ៉ាងណាក្ដី​វា​ហាក់​មាន​ប្រវែង​វែង​ជាង​ iPhone 11 Pro Max និង​មាន​ទទឹង​ធំ​ជាង​បន្តិច​ផង​ដែរ។

ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY