ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្រុមការងារ Google បានធ្វើឲ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលគ្រាន់តែវាយពាក្យតួអង្គ “Thanos” ហើយចុចលើរូបដៃដ៏ធំមួយនោះ ស្រាប់តែមួយរំពេចក្រោយមកឥទ្ធិពលនៃម្រាមដៃផ្ទាតនោះនឹងធ្វើឲ្យអក្សររលាយបាត់ម្តងបន្តិចៗលើរបា Search។

ទោះជាមិនទាន់ដឹងចម្លើយថា ដោយសារការសរសេរកូដបង្កប់ Effect ឬជាអ្វីក៏ដោយ ប៉ុន្តែតិចនិកអាចធ្វើឲ្យអ្នកស្វែងរកមានអារម្មណ៍ថា អស្ចារ្យណាស់! Google ចេះលាក់មិនប្រាប់មួយម៉ាត់សោះ។

យ៉ាងណាមិញ បើចង់ឲ្យត្រឡប់មកដើមវិញ គ្រាន់តែចុចលើរូបដៃម្តងទៀតនោះជាការស្រេច៕ មិនជឿអាចសាកបាន! ទស្សនាវីដេអូខាងក្រោមនេះពីគន្លឺះផ្សេងៗទៀតលើ Google ៖

https://www.facebook.com/watch/?v=437540930455084